វេជ្ជបណ្ឌិត ណែនាំពីវិធីទប់ស្កាត់ ខណៈគ្រុនឈាម ផ្ទុះឡើងខ្លាំងលើកុមារកម្ពុជា

វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ឡើងថ្លែងក្នុងសន្និសីទ
ដោយ: សៅ សុខអេង
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានធ្វើសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពជំងឺគ្រុនឈាម នាពេលបច្ចុប្បន្ន» នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីវេជ្ជបណ្ឌិតមួយចំនួន។ វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ នៃក្រសួងសុខាភិបាល ដែលជាវាគ្មិនម្នាក់ក្នុងសន្និសីទនេះ បានផ្តល់អនុសាសន៍ខ្លះៗ ក្នុងការចម្ចាត់មូសខ្លា ដែលជាប្រភពចម្បងក្នុងការបង្កជំងឺគ្រុនឈាម។
ជាតិសង្គមជាតិវេជ្ជបណ្ឌិត ណែនាំពីវិធីទប់ស្កាត់ ខណៈគ្រុនឈាម ផ្ទុះឡើងខ្លាំងលើកុមារកម្ពុជា 27, Jun 2019 , 9:39 pm
Share on twitterShare on google_plusone_shareMore Sharing Services
រូបភាពវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ឡើងថ្លែងក្នុងសន្និសីទ
វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ឡើងថ្លែងក្នុងសន្និសីទ
ដោយ: សៅ សុខអេង
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានធ្វើសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពជំងឺគ្រុនឈាម នាពេលបច្ចុប្បន្ន» នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីវេជ្ជបណ្ឌិតមួយចំនួន។ វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ នៃក្រសួងសុខាភិបាល ដែលជាវាគ្មិនម្នាក់ក្នុងសន្និសីទនេះ បានផ្តល់អនុសាសន៍ខ្លះៗ ក្នុងការចម្ចាត់មូសខ្លា ដែលជាប្រភពចម្បងក្នុងការបង្កជំងឺគ្រុនឈាម។
លោក ហ៊ុយ រ៉េកុល លើកឡើងថា ការបាញ់ថ្នាំ មិនអាចសម្លាប់មូសខ្លាបាន១០០ភាគរយនោះទេ។ លោក ថ្លែងថា ថ្នាំ បានត្រឹមសម្លាប់មូស ដែលមាននៅបរិវេណជុំវិញផ្ទះប៉ុណ្ណោះ តែមិនអាចសម្លាប់ពួកវា ដែលលាក់ខ្លួនក្នុងផ្ទះនោះទេ ហើយផ្ទុយទៅវិញ ថ្នាំ អាចប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថានថែមទៀត។
វេជ្ជបណ្ឌិតរូបនេះ ណែនាំថា វិធីសាស្ត្រល្អ ដែលអាចទប់ស្កាត់កុំឲ្យមានមូសខ្លាបាននោះ គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋ ដោយត្រូវបោសសម្អាតបរិវេណក្រៅផ្ទះ ក្នុងផ្ទះ លាងពាងម្តងក្នុងមួយសប្តាហ៍ និងប្រមូលវត្ថុ ដែលអាចដក់ទឹកយកទៅដុតចោល ឬកប់ក្នុងដី។ លោក បន្តថា វត្ថុដែលផ្ទុកមូសខ្លាច្រើនជាងគេនោះ គឺសំបកកង់ឡាន សំបកម៉ូតូ និងពាងទឹក ជាដើម។ លោក បន្ថែមថា វត្ថុទាំងអស់នោះ ជាកន្លែងដែលមូសខ្លាចូលចិត្តរស់នៅ ដោយមូសខ្លាមួយក្បាល អាចពងកូនបានដល់ទៅ៣០០ពង។
បើតាមលោកវេជ្ជបណ្ឌិតដដែល ជំងឺគ្រុនឈាមឆ្នាំនេះ អាចកើនឡើងដល់៥ម៉ឺនករណីនៅក្នុងប្រទេសកម្ពុជា ហើយសកម្មភាពបាញ់ថ្នាំមូសជាច្រើនកន្លែង ក៏កើនឡើងផងដែរ។ លោក អះអាងថា ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម មន្ត្រីពាក់ព័ន្ធ បានប្រើប្រាស់ថ្នាំសម្លាប់សត្វមូសជាង៧ម៉ឺនលីត្ររួចមកហើយ នៅទីតាំងដែលមានផ្ទុះជំងឺគ្រុនឈាម។
សូមបញ្ជាក់ថា គិតចាប់ខែមករា ដល់ខែមិថុនា ឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាមបានផ្ទុះឡើងដល់១,២ម៉ឺនករណី ដែលភាគច្រើនកើតលើកុមារ ហើយមានជាង២០នាក់ បានស្លាប់៕
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"
www.thmeythmey.com/?page=detail&id=79839

