ក្រោយចប់ការប្រកួតជាមួយបារ៉ែន សៀង ចន្ធា ចេញដំណើរទៅជប៉ុន

សៀង ចន្ធា មុនប៉ះ បារ៉ែន និងរូបពេលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត ប៉ាន់ បូនី និង FFC
ដោយ: ថ្មីៗ
សៀង ចន្ធា ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចេញដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍នៅក្លិប Vegalta Sendai នៃក្លិប J1-League ពោលគឺប្រមាណជាជាង២ម៉ោង ក្រោយពេលដែលកម្ពុជាចាញ់បារ៉ែន ១-០ នាការប្រកួតពូល C នៃវគ្គជម្រុះ FIFA World Cup ជុំទីពីរ។
សៀង ចន្ធា ដែលទើបជាប់សញ្ញាបត្របាក់ឌុបផងដែរនោះ លេងបាន៥៨នាទី ក្នុងជំនួបជាមួយបារ៉ែននៅពហុកីឡដ្ឋានជាតិ មុននឹងត្រូវដាក់ជំនួសដោយ ហូយ ផល្លីន។ ការប្រកួតនៅថ្ងៃទី១០ ខែកញ្ញា នេះ គឺជាន់នឹងថ្ងៃដែល ចន្ធា ត្រូវចូលរួមការផ្លាស់ប្តូរបទពិសោធន៍នៅក្លិប Vegalta Sendai ដែលប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ថ្ងៃទី២៥ ខែកញ្ញា។
កីឡាករឆ្នើមដែលទើបប្រារព្ធខួប១៧ឆ្នាំ កាលពីថ្ងៃទី៩ ខែកញ្ញា មកដែរនោះ ត្រូវចូលរួមជាមួយ លោក សាប៊ូន វិនតា ដែលជាគ្រូបង្វឹក និងមិត្តរួមក្រុមពីររូបទៀតនៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី គឺអ្នកចាំទី ថា ចាន់រិទ្ធី និងកីឡាករ អ៊ាន ពិសី។
វត្តមានរបស់ ចន្ធា នៅជប៉ុន ក៏ធ្វើឲ្យគេខកខានបង្ហាញវត្តមានសម្រាប់ក្រុមយុវជនបាទីក្នុងការប្រកួតមិត្តហ្វូនខេមបូឌានលីគផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Share on twitterShare on google_plusone_shareMore Sharing Services
អត្ថបទពេញនិយម
លោក Honda ទៅកាន់កីឡាករខ្មែរ៖ សូមកុំភ័យ ហើយបន្តលេងតាម Style របស់យើង!លោក Honda ទៅកាន់កីឡាករខ្មែរ៖ សូមកុំភ័យ ហើយបន្តលេងតាម Style របស់យើង! 4 ថ្ងៃលោក Keisuke Honda មានកំណត់ត្រាផ្ទាល់ខ្លួនពិសេសជាមួយជម្រើសជាតិបារ៉ែនលោក Keisuke Honda មានកំណត់ត្រាផ្ទាល់ខ្លួនពិសេសជាមួយជម្រើសជាតិបារ៉ែន 2 ថ្ងៃអាយុ១២ឆ្នាំ, រៀនអង់គ្លេសដោយខ្លួនឯង, ហេវិន និយាយភាសាអង់គ្លេសដូចអាមេរិក (ភាគ១)អាយុ១២ឆ្នាំ, រៀនអង់គ្លេសដោយខ្លួនឯង, ហេវិន និយាយភាសាអង់គ្លេសដូចអាមេរិក (ភាគ១ ...Interview ENភ្នំពេញ 6 ថ្ងៃលោក ស៊ី ជិនភីង ថា ចិនកំពុងប្រឈមនឹងហានិភ័យជាច្រើនលោក ស៊ី ជិនភីង ថា ចិនកំពុងប្រឈមនឹងហានិភ័យជាច្រើន 6 ថ្ងៃពូកែថតរូបបែបប្លែកៗនិងទាក់ទាញ យុវជន ប៊ុន សុភារិទ្ធ កំពុងល្បីនៅតាមបណ្ដាញសង្គមពូកែថតរូបបែបប្លែកៗនិងទាក់ទាញ យុវជន ប៊ុន សុភារិទ្ធ កំពុងល្បីនៅតាមបណ្ដាញសង្គមសៀមរាប 2 ថ្ងៃអត្ថបទពេញនិយមបន្ថែម
https://www.thmeythmey.com/?page=detail&id=82694
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

