លោក ស៊ុន ចាន់ថុល រកមើល​ទីតាំង​សង់ស្ពាន​ឆ្លងទន្លេ​មេគង្គ​នៅ​ទី​រួម​ខេត្តក្រចេះ​

T
![tonle.jpg](https://serey.io/imageupload_data/4082373b18c0accb4347073d73f53ae00c89d87f) ដោយ: ថ្មីៗ ​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជ​ន បាន​ចុះ​ត្រួត​ពិ​ត្យ​រក​ទីតាំង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ ចេញពី​ភូមិសាស្ត្រ​ទី​រួម​ខេត្តក្រចេះ​។ ការពិនិត្យ​រក​ទីតាំង​សង់ស្ពាន​នេះ គឺ​ត្រូវបាន​ធ្វើឡើង​ជាមួយគ្នា​នឹង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ផ្លូវជាតិ​លេខ​៧ ដែល​ដឹកនាំ​ដោយ​លោក ស៊ុន ចាន់ថុល នៅ​ថ្ងៃទី​២៣​ខែកក្កដា​។ លោក ស៊ុន ចាន់ថុល បាន​ថ្លែងប្រាប់​អ្នកកាសែត​ក្នុងពេល​ចុះ​ត្រួតពិនិត្យ​នោះ​ថា ការសាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​នៅ​ខេត្តក្រចេះ​នេះ គឺជា​គម្រោង​សម្រាប់​ឆ្នាំ​២០២០ របស់​រដ្ឋាភិបាល ក្រោម​កម្ចីសម្បទាន​ពី​រដ្ឋាភិបាល​ចិន​។ លោក​មិនទាន់​អាច​បញ្ជាក់​ទីតាំង​ច្បាស់លាស់​នៅឡើយ តែ​លោក​ប្រាប់ថា ក្រសួង​កំពុង​ស្វែងរក​ទីតាំង​ដែល​អំណោយផល ចំណាយ​តិច​ក្នុងការ​សាងសង់ និង​មិន​ប៉ះពាល់​ដល់​ការពង្រីក និង​អភិវឌ្ឍ​ក្រុង​ក្រចេះ​។​ ​គួរ​បញ្ជាក់ថា ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ស្ទឹងត្រង់​-​ក្រូចឆ្មារ កាលពី​ខែកុម្ភ​ឆ្នាំ​២០១៨ ប្រមុខ​រដ្ឋាភិបាល​បាន​ប្រាប់​ទៅ​អគ្គរដ្ឋទូត​ចិន ដែល​ចូលរួម​ក្នុង​ពិធី​នោះដែរ​ថា រដ្ឋាភិបាល​ត្រូវការ​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ចំនួន​៣​ទៀត​ជាអាទិ៍ ដែលមាន​ស្ពាន​ខេត្តក្រចេះ ,​ស្ពាន​ត​ភ្ជាប់​ជ្រោយចង្វារ​ទៅ​អរិយ​ក្សត្រ និង​ស្ពាន​នៅ​តំបន់​ក្តី​តា​កុយ​ខណ្ឌ​ច្បារអំពៅ ៕ www.thmeythmey.com/?page=detail&id=80816 "ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Comments