«​បូ​បូ​» ពង្រឹង​យុទ្ធនា​ការប្រឆាំង​ការ​បៀតបៀន​ផ្លូវភេទ បន្ទាប់ពី​បានមក​កាន់​កម្ពុជា​

T
![front__bobo.jpg](https://serey.io/imageupload_data/5f8d0599f38f821d434e11a8aecf7a52eef46105) អន្តរជាតិZoe Tay ឬ «​បូ​បូ​» ពង្រឹង​យុទ្ធនា​ការប្រឆាំង​ការ​បៀតបៀន​ផ្លូវភេទ បន្ទាប់ពី​បានមក​កាន់​កម្ពុជា​ 03, Jul 2019 , 8:59 am Share on twitterShare on google_plusone_shareMore Sharing Services រូបភាព ដោយ: ធីតា ​តារាភាពយន្ត​សិង្ហ​បុរី Zoe Tay រំពឹងថា យុទ្ធនាការ​ប្រឆាំង​ការ​បៀតបៀន​ផ្លូវភេទ នឹង​ពង្រឹង​សិទ្ធិអំណាច​ស្ត្រី និង​ឲ្យ​ពួកគេ​ហ៊ាន​និយាយ​។ ថ្លែង​ក្នុង​ពិធី​ដែល​រៀបចំ​ដោយ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី (NUS) កាលពីពេល​ថ្មីៗ​កន្លងមក សិល្បការិនី ដែល​ពលរដ្ឋ​ខ្មែរ​ស្គាល់​ឈ្មោះថា «​បូ​បូ​» នោះ អះអាងថា នាង​ចូលរួម​កាន់តែ​ខ្លាំងក្លា​ក្នុង​យុទ្ធនាការ «You Can Say No» ក្រោយពី​បានធ្វើ​ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា​កាលពី​ប្រមាណ​៥​ឆ្នាំមុន​។​ កាល​នៅ​ជា​សិស្សសាលា Zoe Tay ឬ បូ​បូ ធ្លាប់​រង​ការព្យាយាម​បៀតបៀន​ពី​សំណាក់​បុរស​ម្នាក់​នៅពេល​ជិះ​រថយន្ត​។ «​ខ្ញុំ​ស្ថិតនៅលើ​រថយន្ត​ជាមួយ​មនុស្ស​ផ្សេងទៀត ហើយ​បុរស​ម្នា​ក់បាន​ឈរ​នៅ​កៀក​ខ្ញុំ​បំផុត​។ គេ​ចាប់ដៃ​ខ្ញុំ ហើយ​ពេលនោះ ខ្ញុំ​មាន​អារម្មណ៍​ថា ពិបាក និង​មិន​ស្រណុកចិត្ត​នោះឡើយ​»​។ នេះ​បើតាម​ការរៀប​រាប់រប​ស់ បូ​បូ ដែល​ត្រូវបាន​ដកស្រង់​ដោយ សារព័ត៌មាន The New Paper​។​ ![np_20190627_lgzoe27fo41_4936400.jpg](https://serey.io/imageupload_data/545561fcc3fd22a04dc3695c123fe11101f6597e) បូ​បូ ដែល​បច្ចុប្បន្ន​វ័យ​៥១​ឆ្នាំ បាន​ផ្តួចផ្តើម​យុទ្ធនាការ You Can Say No ឲ្យ​ហ៊ាន​តស៊ូរ​ប្រឆាំង​ការរំលោភ ការ​បៀតបៀន​ផ្លូវភេទ និង​អំពើហិង្សា​ក្នុង​គ្រួសារ​។ នាង​ត្រូវ​សម្ភាស​ពាក់ព័ន្ធ​យុទ្ធនាការ​នេះ ក្រោម​ការសាកសួរ​រប​ស់​តារាភាពយន្ត Guo Liang ជាមួយ​វត្តមាន​តារាភាពយន្ត Bonnie Loo និង​សមាជិក​ក្រុមប្រឹក្សាភិបាល​អង្គការ​ក្រុមប្រឹក្សា​ស្ត្រី​សិង្ហ​បុរី Cheryl Chong​។​ ​បូ​បូ បាន​ស្តាប់​ការរៀបរាប់​ជាច្រើន​របស់​អ្នកចូលរួម ដែល​ធ្លាប់មាន​ប្រវត្តិ​ប្រហាក់ប្រហែល​នាង​ផងដែរ​។ នាង​ទទួលស្គាល់ថា កន្លងមក​នាង​មិនសូវ​យកចិត្ត​ទុក​លើ​យុទ្ធនាការ​បែបនេះ​ឡើយ ប៉ុន្តែ​ក្រោយ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ប្រមាណ​៥​ឆ្នាំមុន ធ្វើ​ឲ្យ​កាន់តែ​យល់ច្បាស់​ពី​ឥទ្ធិពល​របស់​ស្ត្រី​ក្នុង​ការតស៊ូ​មតិ​។​ ​នា​អំឡុងពេល​បំពេញបេសកកម្ម​សប្បុរ​ស​ធម៌​នៅ​មណ្ឌល​ស្ត្រី​មួយកន្លែង​នៅ​កម្ពុជា តារា​សម្តែង​នាង បូ​បូ បាន​ស្តាប់​រឿងរ៉ាវ​ជីវិត​ជនរងគ្រោះ​មួយចំនួន ដោយ​អ្នកខ្លះ មាន​ជំងឺ​បាក់​ទឹកចិត្ត និង​ធុញថប់ ហេតុ​ដូច្នេះហើយ​បានជា​កាន់តែ​យល់ច្បាស់​ពី​តួនាទី​របស់ខ្លួន​ក្នុង​ការជួយ​ដល់​ស្ត្រី និង​កុមារ​ដែលមាន​វិបត្តិ​។​ ​តាមរយៈ​យុទ្ធនាការ You Can Say No បូ​បូ ឬ Tay ក៏បាន​បង្កើត​ក្លិប​ជួបជុំគ្នា ដើម្បី​បំផុសបំផុល​ចលនា​គាំទ្រ​ស្ត្រី​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើហិង្សា​រាល់​ទម្រង់ ជាពិសេស​ការពង្រឹង​សិទ្ធិអំណាច​របស់​ពួកគេ ដោយ​គ្មាន​ការភ័យខ្លាច​អ្វី​ទាំងអស់​៕ "ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ" www.thmeythmey.com/?page=detail&id=80031

Comments