ម៉ាឡេស៊ី នឹង​ជំរុញ​ការវិនិយោគ​បន្ថែមទៀត នៅ​កំពង់ចាម និង​ត្បូងឃ្

T
![dd.jpg](https://serey.io/imageupload_data/fe3957afca8bdeace504db2cb510003d3e404ae8) កអគ្គរដ្ឋទូតមាឡេស៊ី (កាន់មួក) ទៅទស្សនកិច្ចនៅក្រុមហ៊ុនអគ្គិសនីមួយរបស់ម៉ាឡេស៊ី គឺក្រុមហ៊ុន Cambodia Transmission Limited ក្នុងខេត្តកំពង់ចាម ដោយ: ភួង វ៉ាន់ថា ​លោក Eldee Husaini Mohd Hashim ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា នឹង​ជំរុញ​វិនិយោគិន​ម៉ាឡេស៊ី​ឲ្យ​មក​វិនិយោគ​បន្ថែមទៀត​នៅ​ខេត្តកំពង់ចាម​និង​ខេត្ត​ត្បូងឃ្មុំ លើ​វិស័យ​នានា ដូចជា ពាណិជ្ជកម្ម កសិកម្ម អប់រំ ទេសចរណ៍ និង ឧស្សាហកម្ម​ម្ហូបអាហារ ផងដែរ​។ ការលើកឡើង​នេះ គឺ​នៅពេល​លោក​បានធ្វើ​ទស្សនកិច្ច​សិក្សា​ឈ្វេងយល់​ពី​សក្តានុពល​នៃ​ខេត្តកំពង់ចាម និង ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ​២០១៩​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ម៉ាឡេស៊ី បាន​ឲ្យ​ដឹងថា លោក​ឯកអគ្គរដ្ឋទូត បាន​សិក្សារ​ឈ្វេងយល់​កាន់តែច្បាស់​ពី​សក្តានុពល​របស់​ខេត្ត​ទាំងពីរ ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នាពេល​អនាគត​។ ​សេចក្តីប្រកាស​ព័ត៌មាន​បានសរសេរថា​៖«​ជំនួប​រវាង​លោក​ឯកអគ្គរដ្ឋទូត ជាមួយ​អភិបាលខេត្ត​ទាំងពីរ បាន​ដើរតួនាទី​ជា​វេទិការ​សម្រាប់​ភាគី​ទាំងពីរ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​បន្ត​ស្មារតី​ប្តេជ្ញាចិត្ត ដើម្បី​ពង្រីក​បន្ថែមទៀត​នូវ​សក្តានុពល លើ​វិស័យ​ផ្សេងៗ ជាពិសេស​ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ ទេសចរណ៍ និង ឧស្សាហកម្ម​ម្ហូបអាហារ​ហា​ឡាន​»​។ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ទូត ក៏បាន​ជួប​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ម៉ាឡេស៊ី CTL និង FGV-CVC (Cambodia) Co.Ltd. ផងដែ​៕ www.thmeythmey.com/?page=detail&id=79517 ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Comments