ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​បឋម​សិក្សា អប​សា​រទ​បុណ្យ​ភ្ជុំបិណ្ឌ​

T
![untitled-1_copy.jpg](https://serey.io/imageupload_data/45fcd8ea6900bfe70c0f8444160777f95786c512) ដោយ: ថ្មីៗ​ព្រៃវែង​៖​កម្ម​វី​ធី​ប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​បឋម​សិក្សា​នេះ​ធ្វើឡើង​រៀងរាល់​រដូវ​កាល​បុណ្យទាន​ធំៗ​ដូចជា​បុណ្យចូលឆ្នាំ​ខ្មែរ និង​បុណ្យ​ភ្ជុំបិណ្ឌ​។ លោក ឈាង លីម ប្រធាន​ក្លិប​បាល់ទាត់​បឋមសិក្សា​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​ដំបូង​ឡើយ កម្មវិធី​បាល់ទាត់​នេះ​ប​ង្កើត​ឡើង គឺ​គ្រាន់តែ​ចង់​ប​ង្កើត​បរិយាកាស សប្បាយ និង​ចង់​ឲ្យ​យុវជន​ជៀស​ឆ្ងាយ​ពី​គ្រឿង​ញឿ​ន ងាក​មកលេង​កីឡា​វិញ​។ លោក​បាន​បន្តទៀតថា រហូតដល់​សព្វថ្ងៃ មាន​ក្រុម កីឡា​ចំនួន​១១​ក្រុម ដែល​បាន​ចុះ ឈ្មោះ​ប្រកួត​នៅក្នុង​កម្មវិធី​នេះ​។ ប៉ុន្តែ​ដោយសារ​ពិបាក​បែងចែក​ដើម្បី​ប្រកួត​លោក​ក៏បាន​សម្រេចយក​៨​ក្រុម ដើម្បី​ប្រកួត​។ ![pho__1_.jpg](https://serey.io/imageupload_data/5d85e20278ca851e984640d19b4b28fe834ca6a5) លោក បេឡា ប្រធាន​ក្រុមកីឡា​បាល់ទាត់​មកពី​រាជធានី​ភ្នំពេញ លើកឡើង​ថា លោក​សប្បាយចិត្ត​ចំពោះ​ការរៀបចំ​កម្មវិធី​បាល់ទាត់​នេះ ណាស់​។ លោក​បេឡា បន្ថែម​៖"​និង​ចង់​មាន​ជា​រៀងរហូត ដើម្បី​សុខភាព​ក៏ដូចជា​ចង់​ឲ្យ​យុវជន​ជៀស​ឆ្ងាយ​ពី​គ្រឿន​ញឿ​ន​ផងដែរ​"​។ ក្រុម​របស់លោក​បាន​ចូលរួម​ប្រកួត​តាំងពី​ឆ្នាំ​២០១៤​ហើយ​ធ្លាប់​ទទួលបាន​ពានរង្វាន​ម្តង​កាលពី​ឆ្នាំ​២០១៥​។​ ![pho__2_.jpg](https://serey.io/imageupload_data/a64cfec6f9fd425d4fb97a478371367d80c8ed64) កម្មវិធី​នេះ ធ្វើឡើង​រយ​:​ពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​។ សម្រាប់​ក្រុម​លេខ​មួយ ទទួលបាន​ទឹកប្រាក់​ចំនួន​៦០​ម៉ឺ​ន​រៀល លេខ​ពីរ​ទទួលបាន​ទឹកប្រាក់​៤០​ម៉ឺ​ន​រៀល និង​លេខ​បី​ចំនួន​ទឹកប្រាក់​២០​ម៉ឺន​រៀល​។ សូមបញ្ជាក់ថា ទីលាន​បាល់ទាត់​សាលា បឋមសិក្សា​ហ៊ុន សែន សិរី​ស​ន្ធា​យ បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១២​។ សូម​អញ្ជើញ​ទស្សនា​រូប​ប្រកួត​ដែល​ថត​ដោយ​លោក​ប៉ាន់ បូ​នី​ដូចតទៅ​៖ ![pho__4_.jpg](https://serey.io/imageupload_data/97f0ea87be625854a428f9977c9ea9a1baa086ad)​ ![pho__5_.jpg](https://serey.io/imageupload_data/2dfb3fac93579014f102eedf5b3d31ab3a58389a) ![pho__6_.jpg](https://serey.io/imageupload_data/52815826afa63174bbddac28c71b992e53399a1b)![pho__7_.jpg](https://serey.io/imageupload_data/ed65ab75c38e5f011c03403be5552981e2324c49)![pho__8_.jpg](https://serey.io/imageupload_data/85aee3aa81287ce458cb5fc498c3eef34c973929)![pho__9_.jpg](https://serey.io/imageupload_data/ef9c27ac9bb93d5c4769de696681860755cda09f) ![pho__10_.jpg](https://serey.io/imageupload_data/cbf722b088befdf922eb7e7209400d8b271c55d5) https://www.thmeythmey.com/?page=detail&id=83367 "ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Comments

sarith71
👍