ជាតិសង្គមជាតិក្រុមជួយសង្គ្រោះក្នុងឧបទ្ទវហេតុបាក់អគារ នឹងទទួលមេដាយមាសពីរដ្ឋាភិបាល

T
![hhuunn.jpg](https://serey.io/imageupload_data/a2399508a9114c2d7d8779942525bfd01c0b0bd0) ដោយ: ថ្មីៗ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាល នឹងធ្វើមេដាយមាសជូនដល់ក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុរលំអគារ៧ជាន់នៅខេត្តព្រះសីហុន។ ក្នុងពិធីផ្ទេរសិទ្ធិគ្រប់គ្រងសាលាកុមារពិការភ្នែក និង គ-ថ្លង់នៃអង្គការគ្រួសារថ្មី ទៅឲ្យក្រសួងអប់រំ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រមុខរដ្ឋភិបាល ថ្លែងដូច្នេះថា «វា ជាការរួបរួមគ្នាណាស់សម្រាប់ជាតិ ថ្វីដ្បិតរឿងនេះ កន្លងទៅហើយក្តី»។ អ្នកស្លាប់មាន២៨នាក់ និង អ្នករបួសមាន២៦នាក់ ក្នុងឧបទ្ទវហេតុដ៏អាក្រក់នេះ។ ចំណែក ក្រុមជួយសង្គ្រោះ មានប្រមាណ១ពាន់នាក់៕ "ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ" www.thmeythmey.com/?page=detail&id=79954

Comments