កម្ពុជា​មិនមែនជា​ធុងសំរាម​!

T
![dgss2_copy.jpg](https://serey.io/imageupload_data/2ffd65e10a7cf4764881f0badd8092fd8e7a0e7a) ដោយ: ប៉ាកកាខ្មៅ បទ ប​ថ្យា​វត្ដ -​សំរាម​គេ​បោះ​សម្រស់​យើង​បង់​ ​សម្រែក​រាស្ត្រ​ចង់​មន្ត្រី​អើយ​ស្តាប់​ ​បំបែកសំបុក​សម្រុក​ប្រាមប្រាប់​ ​ជន​ល្មោភ​ល្មើសច្បាប់​ចេញ​ចាប់​ឲ្យ​ចាល​។​ -​ជាតិពុល​សំណល់​កើត​កល​មិន​ស្រាល​ ​ប្រមុខ​តំណាល​ឲ្យ​រួម​ប្រយ័ត្ន​ ​ដី​កម្ពុជា​មិនគួរ​ត្រូវ​ចាត់​ ​ជាទី​សំណាត់​សំណល់​ឈប់​ប្រើ​។​ -​ច្បាស់​ច្បិច​កិច្ចការ​ប្រសា​ប្រសើរ​ ​ល្បង​ល្បិច​ល្បាត​ដើរ​ស្ម័គ្រ​ស្មើ​មិន​ស្មាន​ ​តម្រឹម​តម្រា​តម្រូវ​តាមដាន​ ​តម្រង់​ផ្ចង់​ប្រាណ​បើ​ស្មាន​បាន​ស្មុគ​។​ -​ត្រឹម​កាកសំណល់​យើង​សល់​ពេញ​ស្រុក​ ​ខ្វះ​ទាំង​ទី​ស្តុក​អ្នកស្រុក​មិន​ស្រាន្ត​ ​បំពោក​បំពុល​រោគ​រុល​រួប​ប្រាណ​ ​មិនគួរ​រំខាន​នាំចូល​បន្ថែម​? www.thmeythmey.com/?page=detail&id=80571 "ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Comments