តៃវ៉ាន់ ព្រមាន​សូ​លូ​ម៉ុ​ន​ចំៗ «​ប្រយ័ត្ន​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​ចិន​»

T
![d.jpg](https://serey.io/imageupload_data/095e43f7fbb7c13f46bf138c440aaee6618c4651) ប្រធានាធីបតីប្រជុំកោះ សូលូម៉ុន និងសមភាគីតៃវ៉ាន់ នៅក្នុងការិយាល័យប្រធានាធិបតីកោះតៃវ៉ាន់កាលពីឆ្នាំ២០១៧, ប្រភព Taiwan Today ដោយ: ធៀន ភា​រិន្ទ​​បន្ទាប់ពី​ទីក្រុង​ប៉េកាំង ប្រកាស​ផ្តល់​លុយ​មូលនិធិ​អភិវឌ្ឍន៍​លើ​ប្រទេស​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន​ជាមួយ​លក្ខខណ្ឌ​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​កោះ​តៃវ៉ាន់ ពេលនេះ​ភាគី​ខាង​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិ​នៅ​ថ្ងៃទី​០៦ ខែសីហា បានចេញ​មុខមក​ព្រមាន​ចំៗ​តែ​ម្តងថា ប្រយ័ត្ន​ក្លាយជា​កូនបំណុល​របស់​ចិន​។ ការបំបែកបំបាក់​មិត្តភាព​របស់​ទីក្រុង​ប៉េកាំង​បែបនេះ​គឺធ្វើឡើង​ជា​ញយៗ ខណៈ​តៃវ៉ាន់​នៅមាន​មិត្តភក្តិ​ទទួលស្គាល់​តែ ១៧​ប្រទេស​ប៉ុណ្ «​ការពង្រីក​ឥទ្ធិពល​ចិន​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក បានធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​តៃវ៉ាន់ លោកស្រី Joanne Ou ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuter​។ ការលើកឡើង​របស់​ម​ន្ត្រី​តៃវ៉ាន់ ធ្វើឡើង​ក្រោយ​កោះ​សូ​លូ​ម៉ុ​ន​កំពុង​គិតគូរ​បោះដៃ​រក​ទីក្រុង​ប៉េកាំង​ដែល​បាន​សន្យា​ផ្ដល់ជំនួយ​ដើម្បី​អភិវឌ្ឍន៍​។ មេដឹកនាំ​ក្រុម​ជាន់ខ្ពស់​លើ​ការត្រួតពិនិត្យ​បញ្ហា​ទំនាក់ទំនង​ការទូត​របស់​រដ្ឋាភិបាល​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន បាន​និយាយថា ប្រជុំ​កោះ​ប៉ាស៊ីហ្វិក​នេះ មានបំណង​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់ និង​ងាក​ទៅរក​ទីក្រុង​ប៉េកាំង​។ ​ដើម្បី​ទាក់ទាញ​ទឹកចិត្ត​របស់​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន ចិន​សន្យា​ផ្តល់​លុយ​មូលនិធិ​អភិវឌ្ឍ​មួយ​ជំនួស​លុយ ៨,៥​លាន​ដុល្លារ ដែល​កោះ​តៃវ៉ាន់​ឲ្យ​សូ​លូ​ម៉ុ​ន​ប្រចាំឆ្នាំ​។ ក្នុងន័យ​ចំអក​ឲ្យ​ទីក្រុង​ប៉េកាំង និង​ព្រមាន​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន​លោកស្រី Joanne Ou គូសបញ្ជាក់ថា រចនាសម្ព័ន្ធ ដែល​ចិន​សន្យា គឺ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ប្រព័ន្ធ​អេកូឡូស៊ី​យ៉ាងខ្លាំង និង​បំផ្លាញ​អធិបតេយ្យ​របស់​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន​ទៀត​។ ​លើសពីនេះទៅទៀត អ្នកនាំពាក្យ​ក្រសួងការបរទេស​តៃវ៉ាន់​រូបនេះ បានបញ្ជាក់​ទៀតថា​៖ «​យើង​ជឿថា​រដ្ឋាភិបាល​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន និង​ប្រជាជន​បានដឹង​រួចមក​អំពី ល្បិច​បោក​បន្លំ ការចាប់​បង្ខំ និង​ភាព​មិនអាច​ទុកចិត្តបាន​របស់​ចិន​នៅក្នុង​សង្គម​អន្តរជាតិ​។​» ​សូមបញ្ជាក់​នា​រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង និង​តៃប៉ិ បាន​ច្បាំង​ដណ្តើម​ការទទួលស្គាល់​ផ្នែក​ការទូត នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ភាគខាងត្បូង ដោយ​ប្រជាជាតិ​ប្រជុំ​កោះ​ខ្លះ​ផ្លាស់ប្តូរ​ទំនាក់ទំនង​ការទូត​ដោយសារ​ប្រយោជន៍​ហិរញ្ញវត្ថុ​៕ https://www.thmeythmey.com/?page=detail&id=82524 "ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Comments