អគ្គិភ័យ ឆេះចំណតរថយន្តនិងឃ្លាំងស្តុកទំនិញនៅផ្សារទំនើបអូឡាំព្យា

ដោយ: ភួង វ៉ាន់ថា អគ្គិភ័យ កំពុងឆាបឆេះចំណតរថយន្តក្រោមដី និង ឃ្លាំស្តុកទំនិញនៅផ្សារទំនើបអូឡាំព្យា (The Olympia Mall នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ។ ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គីភ័យនេះកើតឡើងមិនទាន់មានព័ត៌មានច្បាស់នៅឡើយទេ។
ខណៈពេលនេះ កម្លាំងសមត្ថកិច្ច និងក្រុមពន្លត់អគ្គិភ័យ កំពុងជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ផ្សារទំនើបនេះ ទើបនឹងបង្កើត ដែលជាប់នឹងកីឡដ្ឋានជាតិអូឡាំពិក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
www.thmeythmey.com/?page=detail&id=81103
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

