កីឡាករ​កម្ពុជា​២០​រូប​ប្រជែង​ជាមួយ​កីឡាករ​មកពី​៩​ប្រទេស

T
![front_.jpg](https://serey.io/imageupload_data/f9907c456d245cc026a46002579814dc04ce9c83) ដោយ: សឿន វណ្ណឌេត ​អត្ត​ព​លិ​ក​ចំនួន​៤០៦​រូប​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន​១០​ត្រូវ​ប្រកួតប្រជែង​គ្នា​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍ នៅ​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​។ ដើម្បី​លើកទឹកចិត្ត​កីឡាករ​វ័យក្មេង​កម្ពុជា សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក អំពាវនាវ​ឲ្យ​សាធារណជន​ចូលរួម​ទស្សនាការ​ប្រកួត​ឲ្យ​បាន​ច្រើន​កុះករ​។ កីឡាករ​កីឡាការិនី​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា​ចំនួន​២០​រូប ត្រូវ​ប្រជែង​ជាមួយ​អត្ត​ពលិកម​ក​ពី​៩​ប្រទេស​ផ្សេងទៀត នា​ព្រឹត្តិការណ៍​ប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី​៤៣​។ ការប្រកួត​រៀបចំ​នៅ​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ចន្លោះ​ពីថ្ងៃ​ទី​២៨-៣០ ខែមិថុនា ឆ្នាំ​២០១៩​។​ ![gg.jpg](https://serey.io/imageupload_data/3c36332d220736e0ea5482211905c336dc5f097b) ​វា​ជាការ​ប្រកួត​ដ៏​ល្អ​សម្រាប់​កម្ពុជា ក្នុងការ​វាស់​ស្តង់​សមត្ថភាព​កីឡាករ​វ័យក្មេង ក៏ដូចជា​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល​ចៅក្រម មុន​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​។ កម្ពុជា​រំពឹងថា អត្ត​ព​លិ​ក​វ័យក្មេង​នឹង​ទទួលបាន​បទពិសោធ​ល្អៗ​ពី​ការប្រកួត​នេះ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។​ ​សម្រាប់​ការប្រកួត​នេះ​មាន​កីឡាករ​កីឡាការិនី​ចូលរួម​សរុប​ចំនួន​៤០៦​នាក់ ដោយ​ពួកគេ​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន​១០​បូក​រួមទាំង​ម្ចាស់ផ្ទះ​កម្ពុជា​។​ ​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​វ័យក្មេង​កម្ពុជា សហព័ន្ធ​ខ្មែរ​កីឡា​ហែង​ទឹក​អំពាវនាវ​ឲ្យ​សិស្សានុសិស្ស និង​សាធារណជន​ចូលរួម​ទស្សនា​ការប្រកួត​ផ្ទាល់​ឲ្យ​បាន​ច្រើន​កុះករ ខណៈ​ការប្រកួត​បើក​ឲ្យ​ចូលរួម​ទស្សនា​ដោយ​សេរី​៕ "ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ" www.thmeythmey.com/?page=detail&id=79847

Comments