ព្រំដែនកម្ពុជា​-​វៀតណាម បោះបង្គោល​ព្រំដែន​បាន​៨៤​ភាគរយ

T
![a.jpg](https://serey.io/imageupload_data/df37065b95828560842d2efd18800cadd89f61fb) សកម្មភាពបោះបង្គោលតាមព្រំដែនកម្ពុជា-វៀតណាម នាពេលកន្លងមក (រូបពីទំព័រហ្វេសប៊ុករបស់អ្នកស្រី កុយ ពិសី ) ដោយ: ថ្មីៗ ​មកដល់ពេលនេះ ការងារ​ខណ្ឌសីមា​ព្រំដែន​កម្ពុជា​-​វៀតណាម សម្រេចបាន​៨៥​ភាគរយ​ហើយ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​ចេញផ្សាយ​ក្រោយពី​លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម បានបញ្ចប់​កិច្ចប្រជុំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ ស្តីពី​ការពិគ្រោះ​យោបល់​នយោបាយ​រវាង​ក​ម្ពុ​ជា​-​វៀតណាម​លើក​ទី​៨​។ ជាតិព្រំដែនកម្ពុជា​-​វៀតណាម បោះបង្គោល​ព្រំដែន​បាន​៨៤​ភាគរយ​ហើយ និង​ប្តេជ្ញា​ព​ន្លឿ​ន​ឲ្យ​ឆាប់​ចប់​ 22, Jul 2019 , 2:22 pm Share on twitterShare on google_plusone_shareMore Sharing Services រូបភាពសកម្មភាពបោះបង្គោលតាមព្រំដែនកម្ពុជា-វៀតណាម នាពេលកន្លងមក (រូបពីទំព័រហ្វេសប៊ុករបស់អ្នកស្រី កុយ ពិសី ) សកម្មភាពបោះបង្គោលតាមព្រំដែនកម្ពុជា-វៀតណាម នាពេលកន្លងមក (រូបពីទំព័រហ្វេសប៊ុករបស់អ្នកស្រី កុយ ពិសី ) ដោយ: ថ្មីៗ ​មកដល់ពេលនេះ ការងារ​ខណ្ឌសីមា​ព្រំដែន​កម្ពុជា​-​វៀតណាម សម្រេចបាន​៨៥​ភាគរយ​ហើយ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​ចេញផ្សាយ​ក្រោយពី​លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម បានបញ្ចប់​កិច្ចប្រជុំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ ស្តីពី​ការពិគ្រោះ​យោបល់​នយោបាយ​រវាង​ក​ម្ពុ​ជា​-​វៀតណាម​លើក​ទី​៨​។ ​កម្ពុជា​-​វៀតណាម ជឿជាក់ថា ឯកសារ​ពាក់ព័ន្ធ​ផ្លូវច្បាប់ ដើម្បី​ទទួលស្គាល់​សមិទ្ធផល​ទាំងនេះ នឹងត្រូវ​រៀបចំ​ឲ្យ​រួចរាល់​សម្រាប់​ចុះហត្ថលេខា ក្នុងអំឡុង​ឆ្នាំ​២០១៩​នេះ​។ សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ដូច្នេះ​ថា​៖«​ភាគី​ទាំងពីរ បាន​ប្តេជ្ញា​ជាថ្មី​ថា ខិតខំ​ព​ន្លឿ​ន​ការរក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​១៦​ភាគរយ ដោយ​អនុលោម​តាមច្បាប់​អន្តរជាតិ និង​គោលការណ៍​ខ្សែ​ព្រំដែន​តាម​កេរ្តិ៍តំណែល​មិន​កែប្រែ​»​។ ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា មិនអាច​សន្និដ្ឋានបាន​ទេ​ថា ការងារ​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន នឹងត្រូវ​បញ្ចប់​នៅពេលណា​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ដូច្នេះ​ថា​៖«​យើង​ត្រូវ​ចរចា​គ្នា​។ បើ​យើង​មិន​ព្រម​ត្រង់ចំណុច​ណា គឺ​ត្រូវ​ចរចា​ទៀត ហើយ​គេ ក៏​អាច​មិន​យល់ព្រម​ដែរ​។ អ៊ីចឹង​មិនអាច​កំណត់ថា​ចប់​ពេលណា​ទេ​»​។​ ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​រូបនេះ អះអាងថា ឧបសគ្គ​ធំ​មួយ ដែល​ធ្វើ​ឲ្យ​កម្ពុជា​-​វៀតណាម លំបាក​ក្នុង​ការសម្រេច​កិច្ចការ​ព្រំដែន គឺ​បញ្ហា​ច្បាប់​អន្តរជាតិ​។ លោក បកស្រាយ មុននឹង​ភាគី​ទាំងពីរ យល់ព្រម​ជាមួយគ្នា​លើ​ចំណុច​ណាមួយ គឺ​ត្រូវ​ស្រប និង​ធ្វើទៅ​តាមច្បាប់​អន្តរជាតិ​៕ www.thmeythmey.com/?page=detail&id=80723 "ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Comments