ក្មេងប្រុស​អង់គ្លេស​ម្នាក់​ខ្វាក់ភ្នែក ក្រោយ​ញ៉ាំ​អាហារ​គ្មាន​សារធាតុចិញ្ចឹម​

T
![137802873_15494614953811n.jpg](https://serey.io/imageupload_data/29e1ea030f676a18953b9e8c0b06f41ea9e8181a) ដោយ: អុីងអុីង ​ក្មេងប្រុស​វ័យ​ជំទង់រ​ម្នា​ក់ស់​នៅ​ចក្រភព​អង់គ្លេស បានកើត​ជម្ងឺ​ងងឹតភ្នែក​បន្ទាប់ពី​បរិភោគ​អាហារ​គ្មាន​សារធាតុចិញ្ចឹម (junk food) អស់​ជាច្រើន​ឆ្នាំ​។ បើតាម​ការសិក្សា​ស្រាវជ្រាវ​ដែល​ចុះផ្សាយ​កាល​ដើម​សប្ដាហ៍​នេះ​។​ អន្តរជាតិការសិក្សា​៖ ក្មេងប្រុស​អង់គ្លេស​ម្នាក់​ខ្វាក់ភ្នែក ក្រោយ​ញ៉ាំ​អាហារ​គ្មាន​សារធាតុចិញ្ចឹម​ជាច្រើន​ឆ្នាំ​ 29, Sep 2019 , 9:19 pm Share on twitterShare on google_plusone_shareMore Sharing Services រូបភាព ដោយ: អុីងអុីង ​ក្មេងប្រុស​វ័យ​ជំទង់រ​ម្នា​ក់ស់​នៅ​ចក្រភព​អង់គ្លេស បានកើត​ជម្ងឺ​ងងឹតភ្នែក​បន្ទាប់ពី​បរិភោគ​អាហារ​គ្មាន​សារធាតុចិញ្ចឹម (junk food) អស់​ជាច្រើន​ឆ្នាំ​។ បើតាម​ការសិក្សា​ស្រាវជ្រាវ​ដែល​ចុះផ្សាយ​កាល​ដើម​សប្ដាហ៍​នេះ​។​ ​ក្មេងប្រុស​ម្នាក់​ដែល​កើត​ជំងឺ​ងងឹតភ្នែក​នេះ ជា​អ្នក​រើស​ចំណី និង​រស់នៅ​ដោយ​បរិភោគ​អាហារ​ដូចជា ចំណិត​ដំឡូងបារាំង​បំពង​, ដំឡូង​ចៀន​, នំប៉័ង​ស​, សាច់ជ្រូក​បន្ទះ និង​សាច់ក្រក ជាដើម​។ នៅ​ទីបំផុត​ក្មេងប្រុស​នេះ ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជម្ងឺ​សរសៃរ​ប្រសាទ​អុ​ប​ទិ​ក គឺ​មានន័យថា សរសៃរ​ប្រសាទ​អុ​ប​ទិ​ក​របស់គាត់​ដំណើរ​ការមិន​ប្រក្រតី​។ នេះ​បើតាម​ការសិក្សា​ដែល​ផ្សាយ​ដោយ​កាសែត Annals of Internal Medicine ។​ ​បើតាម​សារព័ត៌មាន BBC ពេល​ទៅ​ជួប​វេជ្ជបណ្ឌិត​លើកដំបូង រូបគេ​មាន​អាយុ​ត្រឹមតែ​១៤​ឆ្នាំ​ប៉ុណ្ណោះ ដោយសារ​មាន​អាការ​អស់កម្លាំង ។ រូប​មាន​កម្ពស់ និង​ទម្ងន់​ធម្មតា ហើយ​មិនមាន​រោគសញ្ញា​នៃ​កង្វះ​អាហារូបត្ថម្ភ​នោះទេ​។ ក្រោយមក រូបគេ​ត្រូវបាន​គេ​ធ្វើ​រោគ​វិនិច្ឆយ ហើយ​រកឃើញថា​ខ្វះ​វីតាមីន B12 និង​ផ្តល់​អាហារ​បំប៉នបន្ថែម ប៉ុន្តែ​មិនបាន​ទទួល​ការព្យាបាល ឫ​ក៏​ពង្រឹង​របប​អាហារ​នោះទេ​។ ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក អ្នកជំងឺ​ចាប់ផ្តើម​បាត់បង់​សមត្ថភាព​លឺ ហើយ​រោគសញ្ញា​ចក្ខុវិញ្ញាណ​បាន​វិវដ្ដ​ទៅមុខ​។ នៅពេល​មាន​អាយុ ១៧​ឆ្នាំ ភ្នែក​របស់​ក្មេង​ជនជាតិ​អង់គ្លេស​កាន់​តែមាន​បញ្ហា​ធ្ងន់​ទៅ ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្នែក​ទីក្រុង Bristol​។ វេជ្ជបណ្ឌិត Denize Atan ដែល​ទទួលខុសត្រូវ​កា​រ​ព្យាបាល​ក្មេង​ជំទង់​នេះ​ប្រាប់ BBC ថា របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នកជំងឺ​គឺ ចំណិត​ដំឡូងបារាំង​បំពង និង​ពេលខ្លះ​គឺ​ចំណិត​នំប៉័ង​ស សាច់ជ្រូក​បន្ទះ និង​មិនមាន​ទទួលទាន​បន្លែ ផ្លែឈើ​នោះទេ​។​ ​រូបគេ​មាន​ចំណុច​ខ្វាក់​ខាងស្តាំ​នៅ​ចំ​កណ្តាល​ចក្ខុវិញ្ញាណ ដែល​មានន័យថា មិនអាច​បើកបរ និង​ពិបាក​ក្នុង​ការអាន មើល​ទូរទស្សន៍ ឬ​ចំណាំ​មុខ បើតាម​សម្តី​របស់​លោកស្រី​វេជ្ជបណ្ឌិត Denize Atan​។ ​លោកស្រី​បាន​បន្ថែមទៀតថា ករណី​ជំងឺ​បែបនេះ​មិនមែនជា​រឿង​សាមញ្ញ​នោះទេ ហើយ​ឪពុកម្តាយ​គួរតែ​ដឹង និង​យកចិត្តទុកដាក់​ចំពោះ​គ្រោះថ្នាក់ ដែល​អាច​កើតមានឡើង​ដោយសារ​ការបរិភោគ​អាហារ​។ ជា​ការល្អ​ដើម្បី​កុំ​ឲ្យ​ក្មេង​រើស​ចំណី គឺ​ជំនួស​ដោយ​ការណែនាំ​ចំនីអាហារ​ថ្មីៗ​ពី ១ ទៅ​២​មុខ ជា​រៀង​រាល់ពេល​បរិភោគ​អាហារ​៕ https://www.thmeythmey.com/?page=detail&id=82547 "ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Comments