ជាតិរដ្ឋាភិបាល ផ្ដល់ទូកម៉ាស៊ីន១០០គ្រឿង ឲ្យសហគមន៍នេសាទខេត្តស្ទឹងត្រែង និងក្រចេះ

រូបភាពក្រសួងកសិកម្ម
ដោយ: ឡាយ សុភាវតីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ដល់ទូកម៉ាស៊ីន១០០គ្រឿង ដល់សហគមន៍នេសាទខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោកសម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេគង្គ។
ជាតិរដ្ឋាភិបាល ផ្ដល់ទូកម៉ាស៊ីន១០០គ្រឿង ឲ្យសហគមន៍នេសាទខេត្តស្ទឹងត្រែង និងក្រចេះ 17, Sep 2019 , 10:19 pm
Share on twitterShare on google_plusone_shareMore Sharing Services
រូបភាពរូបភាពក្រសួងកសិកម្ម
រូបភាពក្រសួងកសិកម្ម
ដោយ: ឡាយ សុភាវតីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ដល់ទូកម៉ាស៊ីន១០០គ្រឿង ដល់សហគមន៍នេសាទខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោកសម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេគង្គ។
លោក អេង ជាសាន ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម បាននិយាយថា គម្រោងស្តីពី ការគ្រប់គ្រង់ធនធានទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣ គឺផ្ដោតលើការគ្រប់គ្រងធនធានជលផល និងវារីសត្វនៅភូមិភាគឦសាននៃកម្ពុជា។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក អេង ជាសាន បាននិយាយថា៖ «រដ្ឋាភិបាលបានខ្ចីថវិការពីធនាគារពិភពលោក ដើម្បីទិញទូកម៉ាស៊ីន១០០គ្រឿងនេះ។ ដោយផ្ដល់ឲ្យសហគមន៍នៅខេត្តស្ទឹងត្រែង៥០គ្រឿង និងក្រចេះ៥០គ្រឿង»។
បើតាមប្រធានរដ្ឋបាលជលផល ទូកម៉ាស៊ីននេះ នឹងជួយដល់ការអភិវឌ្ឍផ្នែកសន្តិសុខស្បៀង អាហារូបបត្ថម្ភ និងជីវភាពរបស់ប្រជាពលរដ្ឋ។ ជាពិសេសស្ថានភាពបច្ចុប្បន្ននៅខេត្តក្រចេះ និងស្ទឹងត្រែង ដែលកំពង់ជួបគ្រោះទឹកជំនន់៕
https://www.thmeythmey.com/?page=detail&id=82951
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

