ផ្អាកចរន្តអគ្គិសនីតាមសង្កាត់ ភ្នំពេញ កណ្តាល ពីថ្ងៃទី២៥ ដល់ទី២៨ ខែកក្កដា

ដោយ: ឡាយ សុភាវតី
អគ្គិសនីកម្ពុជា (EDC) នឹង ផ្អាកការផ្គត់ផ្គង់អគ្គិសនីចាប់ពីថ្ងៃទី២៥ដល់២៨កក្កដា ដើម្បីជួសជុលផ្លាស់ប្ដូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញសម្រាប់ការដ្ឋានពង្រីកផ្លូវ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ចុះថ្ងៃទី២៣កក្កដា ឆ្នាំ២០១៩។
ការផ្អាកចរន្តអគ្គិសនី៤ថ្ងៃនេះ គឺចាប់ពីម៉ោង៩ដល់ព្រឹកដល់ម៉ោង៥ល្ងាច តាមកន្លែង និងពេលវេលារួមមាន៖
ថ្ងៃទី២៥ នឹងផ្អាកការផ្គត់ផ្គង់ក្នុងសង្កាត់ចោមចៅទី១ និងទី២ ខណ្ឌពោធិ៍សែនជ័យ, សង្កាត់គោកឃ្លាង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, និងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ថ្ងៃទី២៦ នឹងផ្អាកការផ្គត់ផ្គង់ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ, សង្កាត់គីឡូលេខ៦ សង្កាត់ច្រាំងចំរេះទី១ និងទី២ ខណ្ឌឫស្សីកែវ, សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ថ្ងៃទី២៧ នឹងផ្អាកការផ្គត់ផ្គង់ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង, សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ, សង្កាត់ឃ្លោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, សង្កាត់ត្រពាំក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ស្នោរ សង្កាត់ឪឡោក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ថ្ងៃទី២៨ នឹងផ្អាកការផ្គត់ផ្គង់ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក, សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល, សង្កាត់ស្ទឹងមានជ័យ១និង៣ ខណ្ឌមានជ័យ, សង្កាត់អូបែកក្អម ខណ្ឌសែនសុខ, សង្កាត់ព្រៃស ខណ្ឌដង្កោ, សង្កាត់ចោមចៅទី២និងទី៣ សង្កាត់ត្រពាំងក្រសាំង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ស្នោរ សង្កាត់ឪឡោក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ៕
www.thmeythmey.com/?page=detail&id=80813
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"
Comments