Serey is utilizing Blockchain technology

វិធីលះកិលេសដោយបច្ចេកទេស៥យ៉ាងហៅថាបហានវិន័យ ៖

វិធីលះកិលេសដោយបច្ចេកទេស៥យ៉ាងហៅថាបហានវិន័យ ៖
១- លះកិលេសដោយតទង្គបហានៈ គឺជាការពិចារណាដោះចិត្តចេញពីអំណាចចិត្តអាក្រក់ ដោះចិត្តចេញពីទុក្ខសោក វិធីនេះហៅថា វិបស្សនានាំឲ្យបានក្តីសុខជាចន្លោះៗ ឬហៅថានិព្វានខណៈ (តទង្គនិព្វាន តាមឯកសារព្រះគ្រូល្វី ឯម ចៅអធិការវត្តលង្ការក្នុងទសវត្តទី៥០)ដែលអានិសង្សបានទៅកើតនៅទេវលោក ។ បញ្ញាចេះដោះទុក្ខចេញពីចិត្ត គឺជាបញ្ញាដ៏ឧត្តម ! ។
២- លះកិលេសដោយវិក្ខម្ភនៈបហានៈ គឺលះដោយការជាន់សង្កត់សង្កិន លះដោយសមាធិ អានិសង្សបានទៅកើតនៅព្រហ្មលោក ។
៣- សមុច្ឆេទបហានៈ ដរាបណាគេលះកិលេស ដោយសមាធិ វិបស្សនាហើយ នោះកិលេសនឹងស្លាប់លែងកើតទៀត ។
៤- បដិបស្សទ្ធិបហានៈ កិលេសស្លាប់អស់ហើយ ចិត្តសោយតែផលសុខ លែងជាគូនឹងទុក្ខតទៅទៀតហើយ ។
៥- និស្សរណបហានៈ ចិត្តតាំងនៅក្នុងអរិយផល បានដល់និព្វានជាបរិយោសាន ។ ការលះបង់ចិត្តអាក្រក់ ត្រូវមានដំណើរយ៉ាងនេះឯង ដើរខុសពីនេះ មិនងាយដល់គោលដៅឡើយ ។

861.555 SRY$0.00
Cambodia
Cambodia

Comments