គោលការណ៍៧យ៉ាងនាំមនុស្សឲ្យក្លាយជាមនុស្សភ្នែកស្អុយ ត្រចៀកថ្លង់ ដើរមិនដឹងទិសតំបន់ៈ
១-ជឿជាក់លើមោទនភាពខ្លួនឯងជ្រុល មានះមិនចេះស្តាប់ហេតុផលពីគេឯង។
២- ក្រអឺតចំពោះការងារឋានៈតួនាទីរបស់ខ្លួន គ្មានអ្នកណាដល់ខ្លួន មិនត្រឹមស្មើខ្លួន។
៣-ចិត្តក្តៅឆេវឆាវ មិនចេះរំងាប់អារម្មណ៍ ធ្វើអ្វីៗតាមតែអារម្មណ៍ខ្លួនឯង។
៤-អត់ម៉ារៀលក្នុងហោប៉ៅឬមានលុយតិចពេកឬមកពីចាយមិនបានគិតឲ្យបានត្រឹមត្រូវ។
៥-ពូកែនិយាយជាងធ្វើ( រស់តែមាត់និងចង្អុលដៃ ត្រគាកស្លាប់ស្តូក)។
៦- មិនធ្លាប់មានបទពិសោធតែធ្វើឬកថ្លៃមិនព្រមសួរគេ។
៧-ចូលចិត្តមានគំនិតខុសប្លែកពីគេ នាំឲ្យធ្វេសប្រហែសក្នុងការស្ទង់មើលចិត្តអ្នកដទៃ។នេះជាសត្រូវចំពោះជោគជ័យក្នុងការងារ ក៏ដូចជាការកសាងគ្រួសារ ! សំខាន់ណាស់ការជជែកគ្នា មិនត្រូវដេកស្មានតាមចិត្តខ្លួនឯងឡើយ!។
Comments