ព្រះធម៌គឺកំពុងរង់ចាំប្រាប់ការពិតដល់អ្នក ព្រោះការពិតគឺកំពុងតែរស់នៅជាមួយអ្នកនេះឯង ហេតុអីក៏អ្នកប្រឹងមើលតែអ្វីៗដែលនៅក្រៅខ្លួនអ្នកខ្លាំងម៉្លេះ? មើលរបស់ជិតមានក្តីសុខ មើលរបស់ឆ្ងាយនាំតែទុក្ខដាក់ខ្លួន សាកផ្លាស់ប្តូរមធ្យោបាយក្នុងការគិតរបស់អ្នកទៅមើល អ្នកនឹងស្គាល់រសជាតិពិតនៃជីវិតជាមិនខាន ! ។លោកនេះគ្រាន់តែជាដំណើរដែលយើងត្រូវឆ្លងកាត់ យើងមិនអាចយកឈ្នះការពិតបានឡើយ ! ភាពស្មោះត្រង់ជាមួយការពិតគឺជាគោលការណ៍ដ៏ល្អបំផុតសម្រាប់ជីវិត !។
4 votes
0 downvote
Cambodia
Comments