លក្ខណៈមនុស្សរឹងមាំ ៖
១- មិនឲ្យការភ័យខ្លាចគ្របសង្កត់ចិត្តបាន ក្នុងស្ថានភាពធម្មតាមើលទៅដូចជាទន់ខ្សោយណាស់ តែពេលបញ្ហាបានមកដល់គឺប្រែជារឹងមាំកាច់មិនបាក់ ។
២- ធ្វើតែកិច្ចការដែលត្រឹមត្រូវ ធ្វើអ្វីគឺមិនមែនដើម្បីផ្គាប់ចិត្តអ្នកដទៃ អ្វីដែលខ្លួនគិតថាគប្បីធ្វើគឺធ្វើដោយមិនខ្វល់ពីពាក្យសម្តីអ្នកដទៃឡើយ ។
៣- ធ្វើអ្វីមានហេតុមានផល គ្មានគំនិតច្រណែននិន្ទា ចូលចិត្តជួយផ្តល់ចក្ខុវិស័យដល់អ្នកដទៃ ។
៤- ក្នុងការរស់នៅគេមិនអនុញ្ញាត្តិឲ្យអ្នកដទៃគំរាមកំហែងតាមអំពើចិត្តបានឡើយ ។
៥- គេមិនដែលគិតថាការងារនាំឲ្យជីវិតគេធុញទ្រាន់ម្តងណាឡើយ មិនដែលចាត់ទុកខ្លួនឯងថាជាមនុស្សទន់ខ្សោយដរាបណារូបកាយនៅតែកំរើកបានគឺគេឆ្ពោះទៅមុខជានិច្ច ។
៦- អំបាលបើសត្វតិរិច្ឆានគង់គេអប់រំវាបាន ចុះទំរាំអាត្មាអញគឺជាមនុស្ស ដាច់ខាតត្រូវតែអប់រំចិត្តឲ្យបានល្អ ។ លោកនេះអ្វីៗសុទ្ធតែអាចអភិវឌ្ឍបានទាំងអស់ ឲ្យតែមានការតាំងចិត្ត !។

