តើយើងគួរប្រាប់អ្នកដទៃពីក្តីសុបិនរបស់យើងទេ?
មនុស្សគ្រប់គ្នាតែងតែមានក្តីសុបិន ប៉ុន្តែសួរថា តើយើងគួរធ្វើយ៉ាងម៉េចទើបអាចសម្រេចក្តីសុបិននោះបាន? និយាយដល់រឿងក្តីសុបិននេះ យើងក៏នឹកឃើញដល់សំណួរដែលចោទឡើងថា តើយើងគួរប្រាប់អ្នកដទៃពីក្តីសុបិនរបស់យើងទេ?
មនុស្សមួយចំនួនប្រហែលមានអារម្មណ៍មិនចង់ប្រាប់អ្នកដទៃពីគោលបំណងរបស់ខ្លួន ដោយសារតែពួកគេគិតថា នឹងខ្មាសគេប្រសិនបើពួកគេមិនអាចសម្រេចក្តីសុបិននោះ។
ការពិតទៅ វាមិនមានរឿងអីត្រូវខ្មាសអៀន តែវាអាចឱ្យយើងសម្រេចនូវក្តៅសម្រេចនូវក្តីសុបិននោះបាន។ ជាក់ស្តែង សិស្សដែលប្រឡងជាប់ថ្នាក់ទី១២ គាត់តែងតែចង់បន្តរៀនមុខវិជ្ជាដែលត្រូវនឹងអាជីព្វដែលគាត់ស្រឡាញ់និងចង់ធ្វើនៅថ្ងៃអនាគត។ វាជារឿងល្អណាស់ដែលយើង ធ្វើតាមគំនិតរបស់យើង ព្រោះយើងនឹងមានឆន្ទៈធ្វើវាឱ្យបានល្អបំផុត ប៉ុន្តែអ្នកត្រូវចាំថា មិនមែនអាជីព្វដែលយើងស្រឡាញ់ពេលខ្លះមិនត្រូវនឹងទីផ្សារបច្ចុប្បន្នទេ។ បើសិនជាអ្នកបានស្តាប់ការណែនាំនិងឱ្យយោបល់ពីមនុស្សល្អៗនៅជុំវិញខ្លួនដូចជា ឪពុកម្តាយអ្នក គ្រូបង្រៀនអ្នក បងៗ និងសាច់ញាតិ អ្នកប្រហែលជាអាចប្តូរចិត្តក៏ថាបាន ពីព្រោះពួកគាត់មានបទពិសោធន៍នៅក្នុងជីវិតច្រើនជាងយើង គាត់មើលឃើញពីស្ថានភាពក្នុងសង្គមក៏បានទូលាយ។ ការចេះស្តាប់គំនិតសមហេតុសមផលដ៏ល្អៗអ្នកដទៃ រួមផ្សំជាមួយនឹងចំណង់ចំណូលចិត្ត ការច្នៃប្រឌិតរបស់យើង អាចនាំឱ្យយើងសម្រេចជោគជ័យក្នុងជីវិតបាន។
កំណត់ហេតុជីវិត

