ការវិវឌ្ឍន៏រីកចំរើន របស់ សមាគម កម្ពុជា. ហូល្លង់​

T
tamping
ប្រីយមិត្ត្ ​សេរីជាទីមេត្រី! សមាគម កម្ពុជា . ហូល្លង់ បានចាប់បដិសន្អិ​ឡើងនាថ្ងៃទី ១០ ធ្នូ ២០១៥ ដែលបានចុះបញ្ជីលេខ(KvK) 64677494 នៅសភាពាណិជ្ជកម្មប្រទេស​ ហូល្លង់ ។ https://s8.postimg.cc/ky5lyfag5/Slide1.png យើងបានរួមគ្នាបង្កើតសមាគមនេះឡើង ដើម្បីកសាងអោយបាននូវឧត្តម្ភប្រយោជន៏រួមសម្រាប់សង្គមខ្មែរ ក្រុមគ្រួសារបងប្អូនខ្មែរ និង ដើម្បីកសាងបានមូលដ្ឋានគ្រឹះក្នុងការជួយជ្រោមជ្រែង ការពារជំនឿរសាសនា ប្រពៃណី វប្បធម៌ អក្សរសាស្ត្រ ភាសារខ្មែរ​។ សកម្មភាពទាំងអស់របស់ពុកម៉ែបងប្អូនញាតិមិត្តជិតឆ្ងាយនិង សមាជិក សមាជិកា ក្នុងសមាគមយើងបានបង្ហាញពីការសាមគ្គីភាពគ្នាយ៉ាងរឹងមាំមានឆន្ទះ តែមួយ ការសហការណ៏ជាធ្លុងមួយ ក្នុងបំណងតែមួយគឺ កសាងសមាគម កម្ពុជា. ហូល្លង់ អោយបានរីកចំរើនជាលំដាប់រហូតឈានទៅរកការកសងវត្តអារាមខ្មែរ​មួយនៅលើទឹកដីប្រទេស​ ហូល្លង់ ក្នុងថ្ងៃអនាគត់ដ៏ខ្លីខាងមុខ។

Comments