សូមចាក់ប្រេងម៉ាសុីន ក្នុងយានយន្តលោកអ្នក តាមកំរិតកំណត់!
ប្រិយមិត្តជាទីរាប់អាន!
ដូចដែលបានជំរាបជាពត៌មានបច្ចេកទេស ជាញឹកញាប់មកហើយ អំពើតម្រូវការចាំបាច់នៃយានយន្តក្នុងការ ប្រើប្រាស់ប្រេងម៉ាសុីមផ្សេងៗ ។
https://s15.postimg.cc/a6secz0m3/20180809_142621.jpg
ចំណុចដែលលោកអ្នកត្រូវតែប្រុងប្រយ័ត្នបំផុតនោះ គឺ ការចាក់ប្រេងម៉ាសុីន ចូលទៅក្នុងគ្រឿងម៉ាសុីនឲ្យបានត្រឹមត្រូវតាមកំរិត ត្រូវការរបស់ គ្រឿងម៉ាសុីយានយន្ត របស់លោកអ្នក។ ប្រសិនបើលោកអ្នក ធ្វេសប្រហែសនោះ យានយន្តរបស់លោកអ្នកអាចប្រឈមនឹងការខូចខាត ជាទម្ងន់។

