ទៅដល់ទីណាក៏នៅតែខ្មែរ បើអ្នកស្រឡាញ់ខ្មែរ!
សួស្តី មហាមិត្តក្នុងបណ្តាញ សេរី!
ការគោរពប្រពៃណីវប្បធម៌ សីលធម៌ ទំនាមទំលាប់ ការប្រត្តិបត្ត័ និងការស្តាប់ដំបូន្មានល្អៗរបស់ឳពុកម្តាយ ព្រឹទ្ធាចារ្យ គឺជាការប្រពៃណាស់។ នេះជាផ្នែកមួយ សំខាន់បំផុតសម្រាប់កូនខ្មែរគ្រប់ៗរូប ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយការគោរពបានយ៉ាងខ្ជាប់ខ្ជួននូវ ចំណុចសំខាន់ៗខាងលើ គីជាប្រភពដ៏រឹងមាំជំរុញឲ្យមនុស្សទាំងឡាយទាំងពួង កោតសរសើរ ថាអ្នកទៅដល់ទីណា ក៏នៅតែគោរពស្រឡាញ់ខ្មែរជានិច្ច។
https://s33.postimg.cc/tfci1knpr/20180414_135907.jpg
តើមូលហេតុអ្វី បានជាចំណុចខាងលើ ជាកត្តាសំខាន់បំផុតរបស់ខ្មែរ? ... ព្រោះថាខ្មែរមានប្រពៃណី វប្បធម៌ សីលធម៌ ទំនាមទំលាប់ ល្អប្រសើរណាស។
https://s33.postimg.cc/5od4jlspb/20180707_160700.jpg
បើយើងជាខ្មែរ មិនបានផ្តល់តំលៃ ដល់ជាតិខ្លួនឯងនោះទេ ជាតិដ៏ទៃ ក៏គេមិនឲ្យតំលៃដល់ជាតិយើងដែរ ឬ រឹតតែមងាយជាន់ឈ្លី ជាតិខ្មែរបន្ថែមទៀតផង!

