បុណ្យផ្កាប្រាក់សាមគ្គី ទ្រទ្រង់សមាគម កម្ពុជា.ហូល្លង់

T
tamping
ប្រិយមិត្តសេរីជាទីរាប់អាន! បុណ្យផ្កាប្រាក់សាមគ្គីទ្រទ្រង់ថវិកាទិញទីកន្លែងកសាងវត្តខ្មែរមួយ នៅទីក្រុងឡាអេ ប្រទេសហូល្លង់ ដែលរៀបចំឡើងដោយសមាគមកម្ពុជា .ហូល្លង់ កាលពី ថ្ងៃសៅរ៍ ទី ១៨សីហា កន្លងមកនេះបានបង្ហាញពីការចូលរួមគាំទ្រ សកម្មភាពយ៉ាងពេញទំហឹងរបស់ពុកម៉ែ បងប្អូន ខ្មែរយើងពីគ្រប់ទិសទី។ នេះជាមោទនភាព របស់សមាគមយើង ក៏ដូចជាញាតិមិត្តជិតឆ្ងាយទាំងអស់គ្នាផងដែរ។ https://s33.postimg.cc/gr1i9h5lb/20180818_132528.jpg ក្នុងកម្មវិធី បុណ្យផ្កាប្រាក់នេះសមាគម ទទួលបានថវិកាសរុបចំនួន 2187 euro។ ហេតុនេះសូមអរគុណ ញាតិមិត្តជិតឆ្ងាយ និងលោក លោកស្រីសមាជិក សមាជិកា ទទួលអនុមោទនា មផល គ្រប់ៗគ្នាកុំបីខានឡើយ។

Comments

សាធុៗៗ🙏🙏🙏 ល្អខ្លាំងណាស់ពូ😁👍