Serey is utilizing Blockchain technology

គ្រោះថ្នាក់ជាយថាហេតុ បើរថយន្តដាច់អំពូលភ្លើង!

T

ប្រីយមិត្តសេរីជាទី មេត្រី! តើអំពូលភ្លើងរថយន្តត្រង់ណា ដែលបាច់ជាប្រចាំបំផុត? ពេលោកអ្នកបើកបររថយន្ត​ពេលថ្ងៃ ជាទូទៅលោកអ្នកស្ទើតែមិនចាំបាច់បើកភ្លើងឡើយ។ តែប្រពន្ធ័ និង​ អំពូលភ្លើងក្នុងរថយន្តពីរកន្លែងក្នុងរថយន្តលោកអ្នក វាចាំបាច់ត្រូរតែដំណើរការល្អជានិច្ច នោះគឺ អំពូលភ្លើង អោយសញ្ញាបត់ឆ្វេង បត់ស្តាំ និង ភ្លើងអោយសញ្ញាជាន់ហ្វ្រាំង ។ ភ្លើងទាំងពីរកន្លែងនេះ ជាចំណុចាប់ផ្តើមគ្រោះថ្នាក់ជាយថាហេតុមួយសំខាន់ំណាស់។ ព្រោះបើភ្លើងអោយសញ្ញាបត់ណាមួយខូច នោះលោកអ្នកអាចនឹងបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ នៅពេលលោកអ្នកបត់រថយន្ត។ រីឯភ្លើង សញ្ញាជាន់ហ្វ្រាំងវិញ បើអំពូលភ្លើងនេះខូច លោកអ្នកអាចបង្កគ្រោះថ្នាក់ដល់យានយន្តដែលបើកបរខាងក្រោយលោកអ្នក ។ https://s8.postimg.cc/ud29v9qxh/car_light.jpg ហេតុនេះ លោកអ្នកបើកយានយន្តទាំងឡាយ ត្រូវតែយកចិត្តទុកដាក់ ​ពិនិត្យនូវអំពូលភ្លើងយានយន្តទាំងពីរចំណុចខាងលើ អោយបានជាប្រចាំ ជៀសវាងបង្កគ្រោះថ្នាក់ជាយថាហេតុដល់អ្នកដ៏ទៃ។ https://s8.postimg.cc/yngxqjyhx/Crash.jpg ប្រហែសបាត់ ប្រយត្ន័ គង់ ! អរគុណ ។​
0.000 SRY$0.00
Global
Global

Comments