Serey is utilizing Blockchain technology

សញ្ញាបញ្ជាក់ថាផ្លូវចិត្តរបស់អ្នកជិតមានបញ្ហាអាសន្ន៖

S

suos-khly

សញ្ញាបញ្ជាក់ថាផ្លូវចិត្តរបស់អ្នកជិតមានបញ្ហាអាសន្ន៖
១- លែងចង់ជួបមុខអ្នកណា ក្តុកក្តួលជូរចត់ខ្មៅងងឹតតែម្នាក់ឯង នេះជាសញ្ញាចំបងបញ្ជាក់ថាអ្នកកំពុងបាត់បង់គំនិតវិជ្ជមានហើយ អ្នកត្រូវព្យាយាមនៅក្បែរមនុស្សវិជ្ជមានហើយព្យាយាមជ្រើសយកផ្លូវវិជ្ជមាន
២- ក្នុងចិត្តចេះតែមានអារម្មណ៍មិនសប្បាយចិត្ត ហើយងាយខឹង អ្នកត្រូវហាត់ប្រាណឲ្យបានទៀងទាត់ ទទួលទានអាហារបន្លែផ្លែឈើដែលសំបូរជីវជាតិវីតាមីនក្រុមបេ(B)ផ្លែចេកទុំ ក្រុមសេ(C) ក្រូចពោធិសាត់ អាចប្រើឪសថ Beroca មួយគ្រាប់មួយថ្ងៃជាដើម(កុំប្រើជាប្រចាំ)។
៣- ធ្វើសមាធិទៀងទាត់ តែត្រូវយល់ពីដំណើរធម្មជាតិ ដែលអត់មានអ្នកណាបានអីពីលោកនេះទៅទេ ហេតុនេះគេត្រូវចំរើនធម៌លះទើបរួចខ្លួន លះការប្រកាន់ចោល (ទូកលិចទៅបានព្រោះទឹកចូល ចិត្តលិចទៅបានព្រោះអ្នកផ្ទុករឿងអត់ប្រយោជន៍ចូលច្រើនពេក)។
៤- អ្នកមានអារម្មណ៍ហត់នៅពេលនិយាយជាមួយអ្នកដទៃ នេះជាសញ្ញាបញ្ជាក់ថាអ្នកបាក់កម្លាំងកាយចិត្ត ដែលមកពីអ្នកផ្ទុកគំនិតអវិជ្ជមានចូលច្រើនពេក ត្រូវសំអាតវាចេញដោយការសម្រាកឈប់គិតច្រើនតាមវិធីសមាធិពិនិត្យខ្យល់ដង្ហើម ផ្លាស់ប្តូរឋាមពលតាមទីវាលស្មៅ ព្រៃព្រឹក្សា សមុទ្ទជាដើម ។
- ការបដិបត្តិធម៌គឺដើម្បីលះការប្រកាន់សោះ តែយើងចេះតែភ្លេចខ្លួនទើសនេះទើសនោះមិនឈប់ ទើសរូបទើសសម្លេង ទើសក្លិនហើយគិតថាខ្លួនទើសត្រូវទៀត ! ។

866.444 SRY$0.00
Cambodia
Cambodia

Comments