Serey is utilizing Blockchain technology

ភ្លៀងធ្លាក់ព្រោះតែពពកមិនអាចទ្រាំទ្រនឹងទំងន់របស់ទឹកបាន

S

suos-khly

ភ្លៀងធ្លាក់ព្រោះតែពពកមិនអាចទ្រាំទ្រនឹងទំងន់របស់ទឹកបាន ទឹកភ្នែកធ្លាក់ព្រោះតែបេះដូងមិនអាចទ្រាំទ្រនឹងទំហំការឈឺចាប់របស់វាបាន ។
៧ជំហានមានក្តីសុខ ៖
១- ស្ងប់ចិត្តជាមួយអតីតកាលទើបវាមិនតាមយាយីបច្ចុប្បន្នភាពរបស់យើងតទៅទៀត គ្មានអ្នកណាអាចបំភ្លេចអតីតកាលបានទេ តែគេអាចផ្លាស់ប្តូរទស្សនៈចំពោះវាបាន ។
២- អ្នកដទៃគិតអ្វីពីយើងជាសិទ្ធរបស់គេ វាមិនមែនជាប្រាក់បៀវត្សរបស់យើងឡើយ ធ្វើកិច្ចការរបស់យើងឲ្យបានល្អទើបមានប្រាក់ខែខ្ពស់ ។
៣- ពេលវេលាតែងនាំមកនូវភាពល្អប្រសើរឡើងឲ្យតែយើងព្រមហូរទៅតាមពេលវេលា​ រៀនផ្តល់ឪកាសឲ្យខ្លួនឯងកុំតឹងតែងចំពោះខ្លួនឯងខ្លាំងពេក ពេលវេលាតែងនាំមកនូវការប្រែប្រួលផ្លាស់ប្តូរជានិច្ចទេ ! ។
៤- គ្មានអ្នកណាម្នាក់ជាអ្នកផ្តល់ហេតុផលមកលើសុភមង្គលរបស់អ្នកបានទេ លើកលែងតែខ្លួនអ្នកផ្ទាល់ ។
៥- កុំប្រៀបធៀបជីវិតខ្លួនឯងជាមួយជីវិតអ្នកដទៃ អ្នកមិនអាចយល់អស់ពីដំណើរជីវិតគេគ្រប់គ្នាបាននោះទេ ។
៦- ឈប់គិតច្រើនទៅ ព្រោះលោកនេះគ្មានអ្នកណាអាចយកអីបានតាមចិត្តចង់បានគ្រប់យ៉ាងនោះទេ ។
៧- ញញឹមឡើង ! អ្នកមិនមែនជាម្ចាស់បញ្ហាគ្រប់យ៉ាងក្នុងលោកនេះទេ ! ។ នៅពេលយើងព្រមទទួលការកាត់ទោសពីច្បាប់កម្មរួចហើយ ទើបយើងអាចក្លាយជាមនុស្សមានសេរីភាពពិតប្រាកដបាន ត្រូវចេះប្រគល់បញ្ហាគ្រប់យ៉ាងឲ្យទៅកម្ម កម្មនឹងផ្តល់សេរីភាពមកឲ្យយើងវិញ ។

1115.240 SRY$0.00
Cambodia
Cambodia

Comments