Serey is utilizing Blockchain technology

ធម្មៈគឺធម្មជាតិ

S

suos-khly

ធម្មៈគឺធម្មជាតិ ធម្មជាតិគឺអ្វីៗដែលកើតឡើងមានហេតុផល មិនមែនកើតឡើងឯងៗទេ កើតឡើងឯងៗក៏មិនមែន មានអ្នកបង្កើតឡើងក៏មិនមែន ។ សិក្សាធម្មៈគឺសិក្សាពីច្បាប់ធម្មជាតិ ដែលបើពោលដោយខ្លីមានត្រឹម បញ្ញត្តិនិងបរមត្ថ បើពោលដោយពិស្តារមាន ខន្ធ៥ ធាតុ១៨ អាយតនៈ១២ សច្ចៈ៤ ឥន្ទ្រិយ២២ បដិច្ចសមុប្បាទ១២ ត្រៃល័ក្ខណ៍៣ ដែលបើពោលឲ្យខ្លីមានត្រឹមតែរូបនិងនាម ។ ក្នុងបរមត្ថបើពោលដោយខ្លី លោកនេះមានត្រឹមតែ រូប ចិត្ត ចេតសិក និព្វាន ដែលមិនមានសត្វបុគ្គល មិនមានតួខ្លួន និង មិនមានវត្ថុជារបស់ខ្លួន ។ សិក្សាធម៌ទាំងនេះគឺដើម្បីយល់ដឹងផង ដើម្បីរលាស់ចោលការមានះប្រកាន់ផង ។
💁ធម៌ពិត​មាន ២ប្រភេទ​ គឺ
១-ធម៌ប្រព្រឹត្តទៅដើម្បីសេចក្តីសុខក្នុងជីវិតជាប្រចាំថ្ងៃ។
២-ធម៌ប្រព្រឹត្តលះបង់កិលេសដើម្បីចេញចាកវដ្តៈទុក្ខ។

1061.842 SRY$0.00
Cambodia
Cambodia

Comments