Serey is utilizing Blockchain technology

ពេលវេលាដែលប្រទេសកម្ពុជាចាប់ផ្តើមប្រែក្លាយខ្លួនជាប្រទេស knowledge-based society

S

srangsarot

តើប្រទេសកម្ពុជាដល់ពេលត្រូវកែប្រែខ្លួនជា knowledge-based society ហើយមែនទេ? តើយើងចង់ឃើញជនជាតិខ្មែរជាច្រើនមានសមត្ថភាពកាន់ដំណែងខ្ពស់ៗ នៅក្នុងក្រុមហ៊ុនធំៗដូចជនជាតិបរទេសរបស់ប្រទេសជឿនលឿដែរមែនទេ?
បើមែន សូមជួយជំរុញទាំងអស់គ្នា។ តើយើងជំរុញតាមរបៀបណា?
សូមក្រឡេកមើលកម្រិតអប់រំ និងការប្រៀបធៀបកម្រិតចំណេះដឹងនិស្សិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសជឿនលឿន។ ជារួម ចំពោះកម្រិតសញ្ញាបត្រដូចគ្នា និស្សិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍ មានកម្រិតចំណេះដឹងទាបជាងនិស្សិតក្នុងប្រទេសជឿនលឿន។ មួយវិញទៀត នៅប្រទេសជឿនលឿនដូចជាប្រទេសជប៉ុន និស្សិតទាំងអស់ដែលបញ្ចប់ថ្នាក់បរិញ្ញបត្រដាក់ពាក្យប្រលងចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (master degree) ហើយមិនតិចជាង ៩០ភាគរយទេដែលជាប់និងបន្តការសិក្សានេះ។ រីឯ ប្រទេសបារាំងឥលូវ មិនមានថ្នាក់បរិញ្ញាបត្រសម្រាប់ផ្នែកវិស្វកម្មទៀតឡើយ គឺមានតែថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតតែម្តង។ ទាំងអស់នេះជាមូលហេតុនាំអោយបញ្ញវ័ន្តរបស់ប្រទេសកំពុងអភិវឌ្ឍ និងបញ្ញវ័ន្តរបស់ប្រទេសជឿនលឿនមានគម្លាតកម្រិតចំណេះដឹងយ៉ាងឆ្ងាយ។​ ដូច្នេះដើម្បីកាត់បន្ថយគម្លាតនេះ ការបង្កើតកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅទូទាំងប្រទេសកម្ពុជាអោយបានច្រើនជាមួយនឹងគុណភាពខ្ពស់សមរម្យ ជាការចាំបាច់ខ្លាំងណាស់។ សូមក្រុមហ៊ុនទាំងមធ្យមនិងធំៗ មេត្តាចូលរួមដោយផ្តល់ឳកាសការងារជាមួយនឹងដំណែងខ្ពស់និងប្រាក់ខែខ្ពស់សមរម្យសម្រាប់សនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់របស់យើង។
ឆ្នាំសិក្សា ២០១៩-២០២០ ខ្ញុំបានស្វែករកថវិកាអាហារូបករណ៍ពីក្រសួងបរិស្ថានសម្រាប់និស្សិតបរិញ្ញាបត្រជាន់ខ្ពស់របស់យើងបាន ៦នាក់។ (សូមអរគុណច្រើនដល់ក្រសួងបរិស្ថាន)
ឆ្នាំសិក្សា ២០២០-២០២១ ខ្ញុំនៅអាចផ្តល់អាហារូបករណ៍ដល់និស្សិត ៣ នាក់តែប៉ុណ្ណោះ។
ដើម្បីដឹងថា តើនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់របស់យើងមានសមត្ថភាពយ៉ាងណា សូមទស្សនាវីដេអូជាច្រើននិងការបោះពុម្ពនៅក្នុង links ខាងក្រោម៖
បើគាំទ្រគំនិតខាងលើ សូមជួយ share អោយបានច្រើនផង។
275.122 SRY$0.00
Global
Global

Comments