Serey is utilizing Blockchain technology

ជីវិតក្នុងសេចក្តីបរិសុទ្ធដែលខ្ញុំបានធ្វើ !

sr-cambodia

ខួបទិវានៃការចាប់ផ្តើមបេសកកម្មជីវិតក្នុងសេចក្តីបរិសុទ្ធដែលខ្ញុំបានធ្វើ !
ដោយតេជៈនៃគំនរបុណ្យ ដែលខ្ញុំព្រះករុណាបានផ្សាយព្រះធម៌តាមរលករំញ័រលើទំព័រហ្វែសប៊ុកនេះ ចាប់តាំងពីឆ្នាំ២០១២មក(តាំងពីប្រើអិនទែណិតជួលម៉ោង មួយម៉ោង១៥០០រៀល មក៥០០រៀល) នឹងបានជួយកូនចៅដែលមានជំងឺ(ផ្តល់ការប្រឹក្សានិងការព្យាបាលមិនគិតកំរៃរាប់មុឺននាក់ជុំវិញ២៥ខេត្តក្រុង) ផ្តល់អាហារជូនដល់កូនចៅដែលបានមករៀនធម៌ជាមួយរៀងរាល់ថ្ងៃសៅរិ៍ ! សូមសត្វលោកទាំងឡាយ បានដល់នូវសេចក្តីសុខចុះ ! វៀរបង់នូវអន្តរាយក្នុងទីទាំងពួង សូមឲ្យមនោរថបានដល់នូវភាពផូរផង់គ្រប់យ៉ាង សូមឲ្យកូនចៅបានរួចផុតពីក្តីអន្តរាយក្នុងកិច្ចបដិបត្តិធម៌ សូមបានឃើញគុណវិសេសក្នុងកិច្ចបដិបត្តិដ៏ត្រង់ឆ្ពោះព្រះនិព្វានគ្រប់ៗអង្គ គ្រប់ៗគ្នា កុំបីខាន !
សូមរោគាព្យាធិនៅក្នុងលោក បានស្ងប់រំងាប់ទៅក្នុងពេលដ៏ខ្លី ! សូមបានទៅថ្វាយបង្គំពុទ្ធស្ថានរឿយៗ ក្នុងពេលឆាប់ៗនេះផង !

903.220 SRY$0.00
Cambodia
Cambodia

Comments