Serey is utilizing Blockchain technology

ដូនតាបុព្វបុរសខ្មែរក៏មានវិធី

sr-cambodia

ដូនតាបុព្វបុរសខ្មែរក៏មានវិធីជួយបណ្តុះឧបនិស្ស័យល្អដល់កូនចៅដែរ កុំចេះតែគិតថាពិធីសាសនាជាអំពើល្ងង់ខ្លៅឲ្យសោះ ! ។ អរិយបុគ្គលនៅពុទ្ធកាលចាប់ផ្តើមបណ្តុះឧបនិស្ស័យតាំងពីព្រះពុទ្ធមុនៗមកដោយត្រឹមតែថ្វាយផ្កាម្លិះមួយភួង ខ្លះត្រឹមតែបានលើកដៃសំពះ ក្លាយជាឧបនិស្សយបច្ច័យបានត្រាស់ដឹងនៅសាសនាព្រះគោតមយើង ។ចុះលោកគ្រូ បានសិក្សា និងជ្រាបដល់អារិយធម៌ ដ៏ក្រៃលែងរបស់ក្មែរ ដែលថ្កុំថ្កើងដល់កំពូល មុនពុទ្ធសាសនាថេរវាទ បានជ្រៀតចូលមកក្នុងសង្គមខ្មែរដែរទេ? ហេតុអ្វីមុនសម័យអាណាចក្រក្មែរ ធ្លាក់ចុះ ក្មែរមានអារិយធម៌ និងជំនឿសាសនៈសាកល តើបុព្វបុរស និងមហាបុរសក្មែរយើងសម័យនោះ គិតមិនដល់ខ្មែរយើងសម័យក្រោយអង្គរ ឬ? ពុទ្ធសាសនាថេរវាទ គឺកើតឡើង និងខ្មែរក៏ធ្លាក់ចុះក្រោយកាលវេលានោះបន្តិចប៉ុណ្ណោះ។ តើពូបានស្រាវជ្រាវដឹងតថៈភាពសង្គមក្នុងសម័យកាលនោះដែរទេ? ក្មែរសម័យដើម បង្កើតតួរអក្សរ ព្យញ្ជនៈខ្មែរ ដែលមានកំលាំងអក្ខរញាណដ៏មហស្ចារ្យ សូត្រពេចន៍មន្តគាថាធម្មបទរង្គើចក្រវាឡិ៍កាយ។ តើមហាបុរស ដែលអាចបង្កើតអក្សរសាស្ត្រ ដ៏ក្រៃលែង និងអច្ឆរិយៈយ៉ាងដូច្នេះ នឹងជ្រើសរើសសាសនៈ និងចាប់យកអារិយធម៌ឱ្យក្មែរច្រលំ និងចេះដឹងមិនដល់មនុស្សខ្មែរសម័យកាលយើងសព្វថ្ងៃ ឬក្រោយសម័យមហានគរ ឬយ៉ាងណា?

962.724 SRY$0.00
Cambodia
Cambodia

Comments