Hariharalaya-ហរិហរាល័យ
រឿងរ៉ាវតំបន់រលួសគ្រុប (Hariharalaya City)
[...] ក្រោយពីព្រះបាទជ័យវរ្មន័ទី២សង្គត់ទៅ រាជ្យសម្បិត្តត្រូវធ្លាក់ទៅបុត្រារបស់ព្រះអង្គគឺ ជ័យវរ្មន័ទី៣។
#រាជព្រះបាទជ័យវរ្មន័ទី៣ (សោយរាជ្យ ៨៥០~៨៧៧ លោកហែម សោភន្ត័ ប៉ុន្តែ ៨៣៥~៨៧៧ ដោយវិគីភីឌែរ)
»» ក្នុងរាជ្យព្រះអង្គ ទ្រង់បានគ្រប់គ្រងទឹកដីខ្មែរមានភាពចំរុងចំម្រើនតតាងព្រះបិតាទ្រង់។ ព្រះអង្គមានសព្វមន្ត្រីជួយមើលការងារខុសត្រូវផ្នែកនិយោបាយរដ្ធ នឹងការបង្ករបង្កើនផលតាមលក្ខណៈភូមិមូល ស្ថិតក្នុងការដឹកនាំរបស់ទ្រង់។ ព្រះអង្គគឺជាក្សត្រចូលចិត្តទាក់ដំរី នឹងប្រមាញ់សត្វព្រៃ។ ថ្ងៃមួយព្រះអង្គបានចេញទៅបរបាញ់សត្វនឹងទាក់ដំរីដូចសព្វដង គ្រានោះក៏មានលេចឡើងនូវទេពព្រឹក្សាម្នាក់បានប្រាប់ទ្រង់ថា «ព្រះអង្គនឹងមានសេចក្តីសុខក្សេមក្សាន្តបើព្រះអង្គធ្វើទីសក្ការៈអោយសត្វ ហើយឈប់បរបាញ់» គ្រានោះព្រះអង្គមិនជឿរទេ នេះបើយោងតាមសិលាចារឹក ប្រាសាទ សាក់។ ចំណេរកាលក្រោយមកព្រះអង្គក៏បានស្លាប់ដោយសារដំរីជាន់ ខណៈពេលបរបាញ់សត្វ។ មិនសូវមានឯកសារណានិយាយពីសំណង់ប្រាសាទដែលទ្រង់បានក៏សាងទេ តែប្រហែលបានចាប់ផ្តើមប្លង់ហើយ រួចបន្តសាងសង់នឹងបន្តរបញ្ចប់ដោយ រាជវង្សានុវង្សទ្រង់គឺព្រះបាទឥន្ទ្រវរ្មន័ទី១។ ពេលព្រះអង្គសង្គត់ទៅ ទ្រង់ក៏ទទួលបានបរមនាមថា «វិស្ណុលោកា» ។
#ព្រះបាទឥន្ទ្រវរ្មន័ទី១ (សោយរាជ្យ ៨៧៧~៨៨៩)
» ព្រះអង្គគឺជាបងប្អូនជីដូនមួយរបស់ព្រះបាទជ័យវរ្មន័ទី៣។ ទ្រង់គឺជាក្សត្រសោយរាជ្យបន្តរ ហើយដឹកនាំអាណាចក្រខ្មែរឆ្ពោះទៅកាន់ទឹកដីដ៏ធំធេង រួមផ្សំជាមួយភោគផលដំនាំកសិផលដែលប្រជាពលរដ្ធអាចបង្ករបង្កើនផលបានតាមរយះប្រពន្ធ័ធារាសាស្រ្តផ្គត់ផ្គង់គ្រប់គ្រាន់ក្នុងមួយឆ្នាំ ដោយទ្រង់បានជីកបារាយណ៏ដ៏ធំមួយ(ឥន្ទ្រត្រដាក) ដែលអាចផ្ទុកទឹក១០លានមគីបបានក្នុង១ឆ្នាំ។ ទ្រង់ក៏បានសង់ប្រាសាទព្រះគោ (ឈ្មោះដើម បរមេស្វរ ឬបរមេសូរ) ដើម្បីរំលឹកដល់បុព្វករីជនរបស់ទ្រង់ មានដូចជា ព្រះបាទជ័យវរ្មន័ទី២នឹងភរិយា ព្រមទាំង យាយតា នឹងឪពុកម្តាយទ្រង់ (ពត៌មានលំអិតសូមអានសៀវភៅមគ្គុទេសចរអាណាចក្រអង្គរ របស់លោកហែម សោភន្ត័)។ ដែលប្រាសាទនោះមានការជួយជួសជុលដោយហុងគ្រី ឆ្នាំ១៩៩៤~៩៦ នឹងអាឡឺម៉ង់ឆ្នាំ១៩៩៩~២០០៣ នឹងក្រោយមកទៀតមានការគ្រប់គ្រងនឹងថែរក្សាដោយអាជ្ញាធរអប្សារា (APSARA = The Authority for the protection of the site and the Management of the Region of Angkor (APSARA National Authority or ANA) was created in 1995 to answer, in particular, one of the conditions of inscription of the Angkor Site on the World Heritage List, completed in December, 1992 in Santa Fe, New Mexico, USA.) ។ លើសជាងនេះមកដែលព្រះអង្គក៏សាងប្រាសាទរាជមួយសំរាប់តំកល់លឹង្គទេវរាជមួយនៅចំពីលើប្រាសាទភ្នំ នោះគឺប្រាសាទបាគង ដែលមានឈ្មោះពីដើមថា «ឥន្ទ្រស្វរ»។ ប្រាសាទនេះក៏សាងឡើងដើម្បីពង្រឹងអំណាចព្រះរាជានៅលើចក្រក្រវាឡទាំងមូលដែលប្រមូលម្តុំដោយអំណាចធាតុទាំង៩ គឺ អំណាចទឹក អំណាចភ្លើង អំណាចខ្យល់ ផ្គរ រន្ទះ អំណាច្បាប់ ឬអំណាចព្រលឹងព្រាយខ្មោយបិសាច អំណាចគ្រប់គ្រងលោកទាំងបី អំណាចព្រហ្មចរិយាសេចក្តីសុខក្សេមក្សាន្ត អំណាចសោភោណភាព អំណាចដុតរំលាយ អំណាចកណ្តាល។ ហើយប្រាសាទបាគងនេះក៏មានតំកល់លឹង្គ កម្រងតេងអញ ជកត រាជ ស្រីឥន្ទ្រស្វរ ពីដើម តែអាលូវត្រូវបានបាត់បង់ ឬលួចលក់ដោយជនឧបាយមុខ។ គួរចាំផងដែរថាប្រាសាទនេះ ត្រូវបានក្រុមជនជាតិបារាំង លោក ម៉ូរីស គ្លេស បានចូលមកជួលជុលនៅឆ្នាំ ១៩៣៦~១៩៤៤ បន្ទាប់ពីក្រុមលោក ហិនរី ម៉ាស៊ែល ១៩៣១~១៩៣៦ នៅប្រាសាទបន្ទាយស្រី ដោយការជួលជុលនោះអនុវត្តន៏ប្រើតាមរូបមន្ត Anastylosis ដោយផ្គុំថ្មដែលបែកបាក់មកជាទំរង់ដើមវិញហើយដាក់បន្តុបលើប្រាង្គប្រាសាទវិញ។ ក្រោយមកទៀតព្រះអង្គក៏ចូលទីវង្គត់ ក៏ទទួលបាននាមថា «ឥស្វរលោក» ហើយរាជ្យសម្បត្តិក៏ធ្លាក់មកបុត្ររបស់ទ្រង់ គឺព្រះបាទយសោវរ្មន័ទី១។
#ព្រះបាទយសោវរ្មន័ទី១ (ស្តេចក្រុងអង្គរ យសោធរបុរៈ ៨៨៩~៩១០) ទ្រង់បានកសាងទីក្នុងអង្គរលើកដំបូង(ប្រាសាទបាក់ខែង) ហើយបានកសាងប្រាទលលៃ ដែលមានឈ្មោះដើមថា «ឥស្វរលោក» ដើម្បីឧទិសដល់ព្រះបិតារបស់ទ្រង់ គឺព្រះបាទឥន្ទ្រវរ្មន័ទី១ នឹងព្រះអយ្យកោ អយ្យការរបស់ព្រះអង្គ។ ហើយទ្រង់ក៏បានជីកបារាយ៏ យសោធតដាក នឹងរើរាជធានីពីហរិហរាល័យ មកក្រុងអង្គរ «យសោធរបុរ» ឆ្នាំ៨៩៥៕
**   
ឯកសារ Internet & Angkor Kingdom Guide Book

