ថែរក្សាភ្នែកឱ្យមានសុខភាពល្អជាមួយអាហារទាំងនេះ
អាហារ ដែលជំនួយដល់សុខភាពភ្នែក លោកអ្នកគួរមានរបបអាហារប្រចាំថ្ងៃជាមួយបន្លែដូចជា ស្ពៃក្រញ៉ាញ់ វាសម្បូរទៅដោយជាតិលូតេអ៊ីន និង Zeaxanthin ជាសារធាតុចិញ្ចឹម ដែលមានសុខភាពល្អ ដែលមនុស្សជឿថាវាមានប្រសិទ្ធភាពកាត់បន្ថយហានិភ័យ នៃវិបត្ដិក្នុងកែវភ្នែកពេលចាស់ជរា និងជំងឺភ្នែកឡើងបាយ។

ស៊ុត ប្រូខូលី និងពោត ក៏ជាប្រភពដ៏ប្រសើរ នៃសារធាតុចិញ្ចឹមទាំងនេះដែរ។
ត្រីសាម៉ុន ចំណីអាហារដែលសម្បូរដោយអាស៊ីដខ្លាញ់ Omega-3 ពីទឹកត្រជាក់ដូចជា ត្រីសាម៉ុន ត្រីសាឌីន និងត្រីស្បៃកា មានប្រសិទ្ធភាពកាត់បន្ថយគ្រោះថ្នាក់នៃការវិវឌ្ឍន៍ជំងឺ ភ្នែកនៅពេលក្រោយក្នុងជីវិត។

ក្រូចពោធិ៍សាត់ និងប្រភេទផ្លែឈើជូរដទៃទៀតដូចជាក្រូចថ្លុង ក្រូចឃ្វិច និងក្រូចឆ្មារសម្បូរដោយវីតាមីនC ជាសារធាតុប្រឆាំងនឹងអុកស៊ីដកម្មម្យ៉ាងដែលមានសារៈសំខាន់ចំពោះ សុខភាពភ្នែក។ ភ្នែករបស់អ្នកត្រូវការចាំបាច់នូវវីតាមីនC ខ្ពស់ដើម្បីបំពេញមុខងារបានប្រក្រតី ហើយសារធាតុប្រឆាំងនឹងអុកស៊ីដកម្មអាចបង្ការ និងពន្យារជំងឺភ្នែកឡើងបាយ និងវិបត្ដិក្នុងកែវភ្នែកពេលចាស់ជរា។

ប្រភេទផ្លែឈើដទៃទៀត ដែលមានគុណប្រយោជន៍ស្រដៀងនឹងក្រូចពោធិ៍សាត់នោះមានដូចជា ផ្លែ Peach ម្ទេសក្រហម ប៉េងប៉ោះ និងស្រ្ដូបឺរី។ សណ្ដែកសៀង សណ្ដែក្រហម សណ្ដែកខៀវ និងសណ្ដែកដីមានផ្ទុកនូវជាតិស័ង្កសី អាចការពារភ្នែករបស់អ្នកពីឥទ្ធិពលបំផ្លាញនៃពន្លឺ។

ប្រភេទអាហារដទៃទៀតដែលសម្បូរដោយជាតិស័ង្កសីនោះរួមមានដូចជា Oyster សាច់សត្វក្រហម សាច់មាន់ទា និង Cereal។ ក្រៅពីនេះនៅមានជម្រើអាហារល្អៗជាច្រើនទៀត ដែលអាចរក្សាភ្នែករបស់អ្នកឱ្យមានសុខភាពល្អ។ ការ៉ុតសម្បូរដោយសារធាតុបេតាការ៉ូទីន ជាសារធាតុចិញ្ចឹមម្យ៉ាងដែលជួយឱ្យភ្នែកមើលឃើញច្បាស់នៅពេលយប់៕


