វិធីសាស្ត្រទប់ស្កាត់ការឆាប់ចេញទឹកកាមលឿនពេក ក្នុងពេលរួមភេទ?
ការឆាប់ចេញទឹកកាមក្នុងពេលរួមភេទ ច្រើនតែកើតលើបុរស ដែលស្ត្រេស ភ័យខ្លាច ឬមិនមានសុខភាពល្អ។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលឧស្សាហ៍ជួបបញ្ហានេះពេក វាអាចក្លាយទៅជាមូលហេតុ ឬក្តីបារម្ភដ៏ធំមួយសម្រាប់បុរសគ្រប់គ្នា។ សំណាងដែរ បញ្ហាដ៏គួរឲ្យអៀនខ្មាស់បែបនេះ អាចបង្ការបានជាមួយនឹង វិធីព្យាបាលដោយខ្លួនឯង ដូចខាងក្រោមនេះ ៖
រួមភេទឲ្យបានច្រើនដងពាក្យចាស់និយាយថា កាន់តែហាត់ កាន់តែពូកែ។ គ្មានអ្វីដែលអាចធ្វើឲ្យបុរសម្នាក់ អាចគ្រប់គ្រងសិល្បៈនៃការពន្យារពេលចេញទឹកកាម ជាងការរួមភេទឲ្យបានច្រើនដងនោះទេ។ ជាពិសេស បើសិនជាមូលហេតុរបស់វាជាការថប់អារម្មណ៍វិញ នោះការប្រឈមមុខនឹងភាពភ័យខ្លាចបែបនេះជាទៀងទាត់ នឹងអាចជួយឲ្យអ្នកយកឈ្នះបញ្ហាបានយ៉ាងមានប្រសិទ្ធភាព។

ជួយខ្លួនឯងសិនចាំរួមភេទជាក្រោយ
បុរសអាចនឹងត្រូវការពេលយូរដែរ ក្នុងការចេញទឹកកាមម្តងទៀត ក្រោយពីសម្រេចបានម្តងរួចហើយ។ នេះហើយគឺជាមូលហេតុដែលថា ការជួយខ្លួនឯងសិន មុនពេលរួមភេទ អាចជួយឲ្យអ្នកចៀសផុតពីការឆាប់ចេញទឹកកាមពេក ក្នុងពេលរួមភេទបាន។ ដូច្នេះ តើអ្នកត្រូវចំណាយពេលវេលាប៉ុន្មាននាទីទៅ ក្រោយពីជួយខ្លួនឯងរួច មុនពេលឈានដល់ការរួមភេទ? ចូរធ្វើការពិសោធន៍ខ្លះទៅ។ ចូរជួយខ្លួនឯង និងចាំមើលថាតើ រយៈពេលប៉ុន្មាននាទី ទើបលិង្គអ្នកអាចងើបឡើងវិញម្តងទៀត។

ហាត់ក្បាច់ Kegel ជាទៀងទាត់
លំហាត់ប្រាណ Kegel គឺជាការប្រឹងទប់ទឹកនោម ឬខ្ជឹបទឹកនោម ក្នុងពេលកំពុងតែនោម។ ដើម្បីលុបបំបាត់ការឆាប់ចេញទឹកកាម ចូរធ្វើបែបនេះប្រហែលជា ១០ វិនាទីសិន ចាំបន្ធូរវិញ។ យកល្អ គួរតែធ្វើបែបនេះឲ្យបាន ១០ដង ចំនួន ៣សារ ជារៀងរាល់ថ្ងៃ។

ដកដង្ហើមជ្រៅៗ
ហេតុផលមួយដែលអ្នក ឆាប់ឈានដល់ចំណុចកំពូលពេកនោះ គឺការភ័យខ្លាច ហេតុដូច្នេះហើយ ទើបគេទាមទារឲ្យអ្នក ប្រើពេលដកដង្ហើមជ្រៅៗក្នុងពេលរួមភេទ ដើម្បីពន្យារពេលការចេញទឹកកាម។ ការដកដង្ហើមជ្រៅៗ អាចធ្វើឡើងតាមរយៈ ការដកដង្ហើមចូលតាមច្រមុះ ហើយទប់រយៈពេល ៣ វិនាទី ហើយដកដង្ហើមចេញវិញតាមមាត់។ ចូរធ្វើបែបនេះ មុនពេលចាប់ផ្តើមសកម្មភាពលើគ្រែ ឬកំពុងតែចាប់ផ្តើមសកម្មភាព។
វិធីទប់ស្កាត់ការឆាប់ចេញទឹកកាមតាមបែបធម្មជាតិ ពិតជាវិធីសាស្ដ្រដ៏វិសេសវិសាលបំផុត ព្រោះថាគ្មានផលអាក្រក់ ហើយវាអាចជួយកែតម្រូវសកម្មភាពផ្លូវភេទឡើងវិញបាន។ វិធីទប់ស្កាត់ការឆាប់ចេញទឹកកាមបែបធម្មជាតិ ជាវិធីគ្រប់គ្រងវិញ្ញាណ ។ វិធីគ្រប់គ្រងវិញ្ញាណនេះមានចំនួន២ប្រភេទគឺ វិធីផ្អាក-សម្រុក(បង្កើតឡើងដោយវេជ្ជបណ្ឌិត ស៊ីម៉េន) និងវិធីច្របាច់ក្បាលលិង្គ (ដោយលោកម៉ាស្ទ័រ និងចនសុន)។
-វិធីផ្អាក-សម្រុក ៖ បច្ចេក ទេសនេះត្រូវបានអនុវត្ដឡើងដោយមានការចូលរួមជាមួយស្ដ្រីជាដៃគូរួមភេទ។ វាជា របៀបលេងប្រដាប់ភេទ ដោយមិនមានការស៊កលិង្គបុរសចូលទៅក្នុងទ្វារមាសរបស់ស្ដ្រី រហូតដល់ពេលហៀបចេញទឹកកាម សូម បញ្ឈប់។ ការលេងលិង្គដោយដៃរបស់ស្ដ្រីជាដៃគូរួមភេទ ដោយមិនស៊កលិង្គទៅក្នុងទ្វារមាសនេះ ត្រូវផ្អាកមួយរយៈពេល៣០វិនាទី សិនមុននឹងចាប់ផ្ដើមសារជាថ្មី។ បន្ទាប់ពីរយៈពេលផ្អាកនេះ វគ្គ ឬឈុតនេះត្រូវធ្វើឡើងដដែលៗ រហូតដល់បន្ដការលេងប្រដាប់ ភេទដោយគ្មានការបង្កការចេញទឹកកាមកើតឡើង។

- វិធីច្របាច់ក្បាលលិង្គ ៖ បច្ចេកទេសនេះត្រូវអនុវត្ដការលេងលិង្គរហូតដល់បុរសទទួលអារម្មណ៍ ឬប្រាប់ថាជិត ចេញទឹកកាម។ ពេលដែលការចេញទឹកកាមខិតកាន់តែជិតមកដល់ សូមចាប់ច្របាច់ក្បាលលិង្គដោយមេដៃនៅពីក្រោមក្បាលលិង្គ រីឯ ម្រាមចង្អុលដៃនៅពីលើក្បាលលិង្គ។ ម្យ៉ាងទៀត សូមធ្វើការច្របាច់ក្បាលលិង្គតាមរូបភាពក្ដោបជារង្វង់។ ស្ដ្រីជាដៃគូត្រូវច្របាច់ ក្បាលលិង្គឱ្យបានពី៣ ទៅ៤វិនាទី ឬអាចដល់ទៅ៣០វិនាទី។ សកម្មភាពច្របាច់នេះអាចជួយផ្អាករ៉េផ្លិចបាញ់បញ្ចេញទឹកកាម។ វិធីនេះ អាចអនុវត្ដដោយបុរសសាម៉ីខ្លួន ឬដោយស្ដ្រីជាដៃគូ។ សូមធ្វើលំហាត់បែបនេះឱ្យបានច្រើនដង សាចុះសាឡើង និងក្នុងរយៈពេលជា ច្រើនថ្ងៃ។
ដំណាក់កាលបន្ទាប់ អាចចាប់ផ្ដើមស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាសរបស់ស្ដ្រី តែត្រូវមានកាយវិការរួមភេទ “ស្ដ្រីនៅពីលើ បុរស” បុរសដេកផ្ងាសណ្ដូកខ្លួន។ មុនដំបូងអ្នកទាំងពីរនៅស្ងៀម មិនត្រូវមានចលនាឡើយ។ ពេលដែលបុរសចង់ចេញទឹកកាម ស្ដ្រីជា ដៃគូចាប់ងើបដកប្រដាប់ភេទចេញ ហើយចាប់អនុវត្ដវិធីច្របាច់ក្បាលលិង្គភ្លាមៗ។ បន្ទាប់មកការស៊កបញ្ចូលលិង្គជាថ្មីនៅក្នុងទ្វារមាស នេះត្រូវធ្វើឱ្យបានច្រើនដង រហូតដល់រយៈពេលពី១៥ ទៅ២០នាទីដោយរក្សាស្ថានភាពនៅតែមិនមានការចេញទឹកកាមបាន។ លំហាត់ប្រាណនេះ សូមធ្វើជារៀងរាល់ថ្ងៃឱ្យបានច្រើនសបា្ដហ៍ទើបមានប្រសិទ្ធភាពល្អ។
ការពាក់ស្រោមអនាម័យក៏ជាវិធីមួយដ៏ល្អដែរ ពីព្រោះវាអាចកាត់បន្ថយកាមា រម្មណ៍ពុះកញ្ជ្រោល ឬត្រេកត្រអាល ពេលមានការប៉ះពាល់ផ្លូវភេទ។ ប្រការប្រសើរ សូមចាប់ផ្ដើមពីវិធីប្រើប្រាស់ស្រោមអនាម័យនេះ ក៏ល្អដែរមុននឹងចាប់ផ្ដើមវិធីផ្សេងទៀត ពីព្រោះវាក៏អាចជួយពន្យារការចេញទឹកកាមបានដែរ។

ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ?
ទោះបីជាការឆាប់ចេញទឹកកាមមិនមែនជាជម្ងឺធ្ងន់ធ្ងរក៏ដោយ ពេលខ្លះលោកអ្នកត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យ ជាពិសេសក្នុងករណីមួយចំនួនដូចខាងក្រោមនេះ។
-បើសិនជាលោកអ្នកមានបញ្ហាឆាប់ចេញទឹកកាមនេះអូសបន្លាយពេលយូរពេក ហើយដែលបង្កឱ្យលោកអ្នកបាត់បង់ការទុកចិត្ដរាល់ពេលរួមភេទ
-ប្រសិនបើបញ្ហាឆាប់ចេញទឹកកាមនេះកើតមានរិតតែញឹកញាប់ទៅ
-បញ្ហាឆាប់ចេញទឹកកាមបង្កបរិយាកាសអាប់អួរ និងបង្កទំនាស់មិនចុះសម្រុងគ្នាជាមួយស្ដ្រីជាដៃគូ ក្នុងជីវភាពផ្លូវភេទ។
ការពិនិត្យអាការរោគដោយគ្រូពេទ្យ
ពេលលោកអ្នកទៅជួបគ្រូពេទ្យជំនាញ គាត់ចាប់ផ្ដើមពិនិត្យជម្ងឺ ដើម្បីរកឱ្យឃើញថាតើបញ្ហានេះនៅតែកើតមានដែរឬទេ ឬក៏វាបានកើតមាននៅពេលបុរសនោះមានសុខភាពផ្លូវភេទល្អប្រក្រតី។ គ្រូពេទ្យជំនាញធ្វើការវាយតម្លៃផ្លូវភេទ និងត្រួតពិនិត្យរូបរាងកាយ ប្រយោជន៍ផ្ដល់ការព្យាបាលត្រឹមត្រូវ ដែលអាចជាការព្យាបាលវេជ្ជសាស្ដ្រ ឬជាការព្យាបាលផ្លូវភេទ។
ប្រភពៈ គេហទំព័រសុខភាពកម្ពុជា

