ប្រយោជន៍​ដ៏មហាសាលរបស់​ផ្លែ​ទទឹមសម្រាប់សុខភាព

S
បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល ការសិក្សា​ថ្មី​មួយ​បានឱ្យដឹងថា ការ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​មួយ​ភាគ​បួន​នៃ​ពែង​រាល់ថ្ងៃ​ប្រហែលជា​ជួយ​ពង្រឹង​ ដល់​សុខភាព​បេះដូង​សរសៃឈាម​បាន តាមរយៈ​ការកាត់បន្ថយ​ការធ្វើ​អុកស៊ីតកម្ម​លើ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ LDL។ ផ្លែ​ទទឹម​មាន​អង់​ទី​អុកស៊ីដ​ង់​ច្រើនជាង​តែ​បៃតង ឬ​ស្រាក្រហម​រហូតដល់ ២ ទៅ៣ដង​ឯណោះ។ ការសិក្សា​ផ្សេង​មួយទៀត​បាន​រកឃើញថា ការ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​មួយ​ពែង​រាល់ថ្ងៃ​នឹង​ជួយ​កាត់បន្ថយ​ជំងឺ​ស្លោក​ សាច់ដុំ​បេះដូង ឬ​កង្វះ​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​សាច់​បេះដូង។ បញ្ចុះ​សម្ពាធ​ឈាម ការស្រាវជ្រាវ​បាន​រកឃើញថា កម្រិត​នៃ​អង់​ទី​អុកស៊ីដ​ង់​ដ៏​ច្រើន​ក្នុង​ទឹក​ផ្លែ​ទទឹម​ក៏​ដើរតួនាទី​ មួយ​ក្នុងការ​បញ្ចុះ​សម្ពាធ​ឈាម​ដែរ។ ![images.jpg](https://serey.io/imageupload_data/fea0c3424bebc21231233d25354e77529923760d) ព្យាបាល​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត តាម​ការសិក្សា​បានឱ្យដឹងថា បើសិនជា​អ្នកជំងឺ​ធ្លាប់​ព្យាបាល​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ពីមុនមក ហើយ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម ២៣៦មី​លី​លីត្រ​រាល់ថ្ងៃ ឃើញថា​វា​អាចជួយ​បន្ថយ​ការកើនឡើង​ចំនួន​សារធាតុ Prostate-specific Antigen (PSA) ដែលជា​ចំណុច​សម្គាល់ថា​មាន​វត្តមាន​ជំងឺមហារីក បាន។ ![images (1).jpg](https://serey.io/imageupload_data/b9742671a71263294317cf793dab183d6251e4ad) សម្រួល​ដល់​ការមិន​ឡើង​រឹង​របស់​លិង្គ ការ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​សុទ្ធ ១០០ភាគរយ​ប្រហែល ២៣៦មី​លី​លីត្រ​រាល់ថ្ងៃ​អាចជួយ​ដោះស្រាយ​លិង្គ​មិន​ឡើង​រឹង​បាន។ អ្នកស្រាវជ្រាវ​និយាយថា រឿងនេះ​ត្រូវតែមាន​ការសិក្សា​ច្រើន​បន្ថែមទៀត ប៉ុន្តែ​ពួកគេ​ជឿថា ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់​អង់​ទី​អុកស៊ីដ​ង់​ក្នុង​ផ្លែ​ទទឹម​នឹង​ជួយ​ បង្ការ​រ៉ាឌីកាល​សេរី​កុំឱ្យ​មានការ​រំខាន​ដល់​របត់​ឈាម​រត់។ ![sex_addiction.jpg](https://serey.io/imageupload_data/8310291a7c1e403cf58a3c886f4621cacbf25f45) ប្រឆាំងនឹង​ជំងឺ​បង្កឡើង​ដោយ​ការ​រលាក ផ្លែ​ទទឹម​ប្រហែលជា​ផ្តល់​វីតាមីន C ត្រូវ​នឹង​តម្រូវការ​របស់​មនុស្ស​ពេញវ័យ​ប្រហែល ៤០ភាគរយ ហើយ​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា ចំនួន​ប៉ុន​ហ្នឹង​គឺ​គ្រប់គ្រាន់​នឹង​កាត់បន្ថយ​ដើមហេតុ​របស់​ជំងឺ​ហើយ​ ដូចជា ជំងឺមហារីក ជំងឺ​បេះដូង ឬ​ជំងឺ​ទឹកនោមផ្អែម៕ ប្រភព៖ shared-box7.blogspot.com

Comments