ចង់ឬមិនចង់មនុស្សស្រីត្រូវបាត់បង់ក្រោយពេលរៀបការរួច

S
ក្រោយពេលរៀបការ មនុស្សស្រីត្រូវប្រឈមមុខនឹងការបាត់បង់ច្រើន។ សំណាងដែរ មនុស្សស្រីដែលរៀបការរួចនឹងមានក្តីសុខច្រើនជាងភាពបាត់បង់ទាំងនេះ។ ![marry.jpeg](https://serey.io/imageupload_data/03b72aff95cf7f4f4964523e9ab0f142bea79320) ១. សេរីភាព ពេលមានតួនាទីជាភរិយា អ្នកនឹងរវល់ខ្លាំងលែងមានពេលធ្វើរឿងដែលចូលចិត្ត និងមើលថែខ្លួនដូចពីមុន។ ជាពិសេស អ្នកនឹងលែងមានសេរីភាពតទៅទៀតហើយ។ ![1.jpeg](https://serey.io/imageupload_data/5b160a0c23ebd582ca7697824a231f535d9d0b17) ២. ភាពបរិសុទ្ធ អ្នកត្រូវស៊ូទ្រាំលាក់រឿងទុកក្នុងចិត្តដែលមានតែអ្នកទេយល់។ លើសពីនេះទៀត ដោយសារតែគិតបារម្ភពីលុយពេកធ្វើឱ្យអ្នកភ្លេចថែខ្លួនឯងដូចកាលនៅលីវ។ ![2.jpeg](https://serey.io/imageupload_data/c0532514d9bbb8eaa45b2636f2ab3f8399440acc) ៣. ភាពឆ្លាតវៃ ក្រោយរៀបការរួច អ្នកត្រូវផ្តល់កំណើតឱ្យកូន។ រឿងនេះធ្វើឱ្យមនុស្សឧស្សាហ៍ភ្លេចភ្លាំង។ វិទ្យាសាស្ត្របានអះអាងថា ស្ត្រីឆ្លងទន្លេរួច ខួរក្បាលនឹងលែងលូតលាស់ទៀតហើយ បើទោះបីជាឈប់យកកូនទៀតក៏ដោយ។ ![3.jpeg](https://serey.io/imageupload_data/d765a306961792e2825fc31deee66da063c188d6) ៤. រាងស្លីមស្អាត ពេលមានផ្ទៃពោះ ក្បាលពោះអ្នកនឹងធំជាងមនុស្សស្រីធម្មតា ស្បែកយារធ្លាក់ ខ្មៅស្រអាប់ និងស្នាមសង្វារ។ ពេលវេលានឹងអាចធ្វើឱ្យវាប្រសើរឡើងបាន តែមិនអាចដូចដើមឡើយ។ ![4.jpeg](https://serey.io/imageupload_data/6d48f90b0c38cde4bc1c0d6683be8ac365d8bd7e) ៥. សម្រស់ ស្ត្រីដែលមានប្តីរួច ពិសេសក្រោយសម្រាលកូនរួច តំបន់ឯកជននឹងរលុង បាត់បង់ភាពតឹងណែន។ ស្បែកដើមទ្រូងនឹងជ្រីវជ្រួញ កើតសង្វារ។ ![5.jpeg](https://serey.io/imageupload_data/9aa7e1d23d6a31210514a98cb0c1691d1f8b1379) ៦. សុខភាព ការរៀបការ និងមានកូនធ្វើឱ្យសុខភាពស្ត្រីប្រែប្រួល។ នាងទទួលរងរបួសទាំងផ្លូវចិត្ត និងផ្លូវកាយ។ ក្រោយមានកូន ស្ត្រីតែងកើតអាការៈឈឺខ្នង ឈឺពោះ ឈឺក្បាល ជ្រុះសក់ ស្រៀវធ្មេញ ស្រវាំងភ្នែក...។ ![6.jpeg](https://serey.io/imageupload_data/30051efaecf9ae4933f3f20b465627aa3e96a314) ៧. បាត់បង់មិត្តភាព ស្ត្រីភាគច្រើននឹងត្រូវបាត់បង់មិត្តភក្តិស្និតស្នាល ដោយសារនាងលែងមានពេលដើរលេងក្រៅផ្ទះ និងត្រូវការពេលវេលាថែទាំប្តី៕ ![7.jpeg](https://serey.io/imageupload_data/86f85d4b4d88d4f51970ad4f66d8ff010fad2617) ប្រភព៖ camlocation

Comments