Serey is utilizing Blockchain technology

ការហូបផ្លែប៊ឺជួយឲ្យស្ត្រីមានគភ៌ មានសុខភាពល្អ ព្រមទាំងទារកផងដែរ

S

sothyserey

យើងទាំងអស់គ្នាដឹងពីសារៈប្រយោជន៍របស់ផ្លែប៊ឺ ថាជាប្រភេទផ្លែឈើមួយក្នុងចំណោមប្រភេទផ្លែឈើល្អបំផុត សម្រាប់រាងកាយ។ ប៊ឺមានផ្ទុកប្រភេទវីតាមីន និងសារធាតុរ៉ែច្រើន រួមមាន folate កាល់ស្យូម ដែក ស្ពាន់ ម៉ាញ៉េស្យូម kali natri ស័ង្កសី mangan និង selen ។ ប៊ឺ ក៏សម្បូរណាស់ដែរនូវសារជាតិប្រឆាំងអុកស៊ីតកម្ម ដែលជួយរក្សាស្បែកឲ្យតឹងណែន ។ ទន្ទឹមនឹងនោះ ប៊ឺ ក៏ល្អពិសេសចំពោះសុខភាពរបស់ស្ត្រីមានផ្ទៃពោះ នៅក្នុងដំណាក់កាលមានគភ៌ផងដែរ។ ស្ត្រីមានផ្ទៃពោះហូបផ្លែប៊ឺ ជួយទប់ស្កាត់ពិការភាព បំពង់សរសៃប្រសាទ និង ឆ្អឹងខ្នង របស់គភ៌ក្នុងផ្ទៃ។ នៅក្នុងផ្លែប៊ឺ មានផ្ទុក folate ច្រើន ។ Folate តាំងពីយូរមកហើយ ត្រូវបានចាត់ទុកថា ជាវីតាមីនដ៏អស្ចារ្យមួយរបស់ស្ត្រីមានផ្ទៃពោះ ដោយសារវាមានឥទ្ធិពលទប់ស្កាត់ ការបង្កើតកូនមានពិការភាពពីកំណើត ។ តាមអ្នកជំនាញអាហារូបត្ថម្ភ ស្ត្រីមានផ្ទៃពោះគួរទទួលទាន folate ប្រមាណ៦០០-៨០០ mcg ក្នុងមួយថ្ងៃ ដើម្បីការពារពិការភាពបំពង់សរសៃប្រសាទ និង ឆ្អឹងខ្នងរបស់ទារកក្នុងផ្ទៃ។ ![pexels-photo-259363.jpeg](https://serey.io/imageupload_data/c770ea810f4db2345589615e31fa8df4218ce7f4) កាត់បន្ថយអាការ:ចាញ់កូន Vitamin B6 ដ៏ច្រើនក្រៃលែង ដែលមានឥទ្ធិពលបន្ថយជាអតិបរមានូវការក្អួតចង្អោរសម្រាប់ស្ត្រីមានផ្ទៃ ពោះ ហើយក៏ជួយបង្កើនប្រព័ន្ធភាពស៊ាំ និងកម្លាំង ដើម្បីជំរុញដំណើរការរំលាយអាហារ និងជួយផលិតកោសិកាឈាមដែរ។ ![download.jpg](https://serey.io/imageupload_data/d4e6d9a53103afe1a5e10c4f9a961cc5412b0330) ការពារសរសៃឈាមបេះដូង Folate នៅក្នុងផ្លែប៊ឺ ជួយការពារសរសៃឈាមបេះដូងដល់ស្ត្រីមានផ្ទៃពោះ និងជួយបង្កើនសកម្មភាពមុខងាររបស់សរសៃប្រសាទ និង ការពារសរសៃឈាមបេះដូងមានប្រសិទ្ធភាពល្អទ្វេដង។ Folate ធ្វើឲ្យថយចុះបរិមាណសារធាតុ homocystein (ឧបសគ្គដ៏ធំដែលបង្កឲ្យមានជំងឺសរសៃឈាមបេះដូង) ចំណែកសារធាតុ oleic acid ធ្វើឲ្យថយចុះជំងឺក្រិនរឹងសរសៃឈាម។ វាមានសមត្ថភាពបញ្ចុះសម្ពាធឈាមទប់ស្កាត់ការដាច់សរសៃឈាមខួរក្បាល។ ![download (1).jpg](https://serey.io/imageupload_data/85864b5526e5a326884e2468ed3261fc316fe6b4) បញ្ចៀសទឹកនោមផ្អែមនៅគភ៌ក្នុងផ្ទៃ នៅពេលនិយាយដល់អាហារូបត្ថម្ភមុនពេលមានគភ៌ ផ្លែប៊ឺគឺជាប្រភពសារធាតុដ៏ល្អប្រសើរបំផុត ។ ផ្លែប៊ឺពាក់កណ្តាលមានផ្ទុក folate ៩០mcg ។ ក៏ប៉ុន្តែ មិនត្រឹមតែប៉ុណ្ណឹងទេ ផ្លែប៊ឺមានច្រើននូវអាស៊ីតខ្លាញ់ omega៣ ដែលជួយស្រួបយកសារធាតុចិញ្ចឹមចូលក្នុងរាងកាយយ៉ាងងាយស្រួលបំផុត ទន្ទឹមនឹងនោះធ្វើឲ្យមានតុល្យភាព insulin នៅក្នុងរាងកាយ និងបញ្ចៀសបានគ្រោះថ្នាក់កើតជំងឺទឹកនោមផ្អែមនៅទារកក្នុងផ្ទៃ ។ ![maternity-baby-belly-pregnant-pregnancy-160776.jpeg](https://serey.io/imageupload_data/9d3dab4cccbb4ea82c7c0d84f6f5625e3cd030f0) ការអភិវឌ្ឍខួរក្បាលរបស់ទារក ស្ត្រីមានផ្ទៃពោះហូបផ្លែប៊ឺ ក្នុងដំណាក់កាល៣ខែដំបូង នៃការមានផ្ទៃពោះនឹង សម្រាលកូនមានភាពឆ្លាតវៃជាង។ ផ្លែប៊ឺ ល្អបំផុតសម្រាប់ការអភិវឌ្ឍន៍ខួរក្បាលរបស់ទារកក្នុងផ្ទៃ ។ សារធាតុខ្លាញ់មានសុខភាពល្អនៅក្នុងផ្លែប៊ឺ ល្អបំផុតចំពោះបេះដូងរបស់ម្តាយ និងខួរក្បាលរបស់ទារក ហេតុនេះស្ត្រីមានផ្ទៃពោះហូបផ្លែប៊ឺច្រើនក្នុងរយ:ពេល៣ខែដំបូង នឹងសម្រាលកូនមកមានភាពឆ្លាតវៃជាង ។ ពិសេសគឺក្នុងផ្លែប៊ឺ ក៏សម្បូរណាស់ដែរនូវអាស៊ីត folic និង ប្រភពអាហារូបត្ថម្ភដ៏សំខាន់សម្រាប់បេះដូងដ៏មានសុខភាពល្អមួយ ។ អាស៊ីត folic គឺជាសារធាតុរ៉ែចាំបាច់ដ៏អស្ចារ្យមួយពិសេសគឺចំពោះស្ត្រីក្នុងពេលមានគភ៌៕ ![pexels-photo-557659.jpeg](https://serey.io/imageupload_data/cf107f983b0da23e925ed775b770654a78851cfa) ដងស្រង់ពី៖ គេហទំព័រសុខភាពកម្ពុជា
0.000 SRY$0.00
Global
Global

Comments