សូមជួយដាក់ចំណងជើងរឿងកប្លែងនេះផង

បុរសម្នាក់ចូល ktv ផឹកស្រវឹងជោគជាំ ក៍បបួលនារីម្នាក់ទៅដេកផ្ទះសំណាក់ តែដោយសារស្រវឹងខ្លាំងពេកក៍ច្រលំដឹកនារីម្នាក់នោះទៅផ្ទះរបស់ខ្លួនវិញ... ទៅដល់មុខផ្ទះប្រពន្អគាត់ចេញមកបើកទ្វារអោយ បុរសនោះស្រាប់តែស្រលាំងកាំងស្វាងស្រវឹងចែស ហើយអោនមកខ្សឹបប្រាប់នារីម្នាក់នោះថា អូនបើកទ្វារឡានហើយរត់ចេញអោយលឿនចាំបងដោះស្រាយជាមួយប្រពន្ធបង

ឃើញភ្លាមប្រពន្ធក៍សួរ. អ្នកណារត់ចេញពីឡានមិញបង
ប្តី. អូនឯងដេញវ៉ៃវាអាយងាប់ទៅ បងដឹកយកមកអោយអូនវ៉ៃតើ
ប្រពន្ធ. មេចចឹងបង
ប្តី. បងប្រាប់វាថាបងមានប្រន្ធហើយ បងស្រលាញ់ប្រពន្ធបងខ្លាំងណាស់ មិនអាចក្បត់ចិត្តគាត់បានឡើយ ប៉ុន្តែម្នាក់ស្រីហ្នឹងមិនជឿបង នៅតែរត់ឡើងឡានបងទៀត បងខឹងពេកក៍ដឹកយកមកអោយអូនវ៉ៃតែម្តងទៅ អោយវារាងថ្ងៃក្រោយកុំធ្វើចឹងទៀត.. យល់នៅប្រពន្ធសំលាញ់.

ប្រពន្ធឮបែបនេះក៍ស្រក់ទឹកភ្នែកអាណិតប្តីយ៉ាងខ្លាំង ស្ទុះទៅអោបប្តីហើយពោលថា អរគុណប្តីសម្លាញ់ អូនជឿបងហើយ ចាប់ពីថ្ងៃនេះទៅអូនឈប់ឃាត់បងមិនអោយដើរទៀតហើយ..
Source: http://www.khmerneed.com/archives/896

