សូមនែនាំខ្លួននឹងជីវិតរស់នៅស្រុកគេ
ជាតំបូងនាងខ្ញុំសូមជំរាបសួរទៅដល់សេរី!
ណឹងបងប្អូនពូមុីងទាំងអស់គ្នារដែលបានអានអត្ថបទនាងខ្ញុំ.
តាមពិតទៅខ្ញុំស្គាល់សេរីតាមមិត្តភក្ត័របស់ខ្ញុំគាត់ប្រាប់ខ្ញុំថាសេរីគឺជា
បណ្តាញសង្គមថ្នីមួយដែលបានបង្កេីតឡេីងដោយស្នារដៃកូនខ្មែរយេីង!
ខ្ញុំពិតជាមានមតណះភាពនឹងកោតសរសេីរចំពោះស្នាដៃរបស់គាត់.
សេរីមិនត្រឹមតែយេីងអាចផុសអត្ថបទឫរូបភាពរបស់យេីងនោះទេ
ថែមទាំងអាចបង្កេីតចំនូលបានហេីយរិតតែអច្ចាទៀតនោះគឺបង្កេីត
សំរាប់ខ្មែរយេីងងាយស្រួលអាននឹងយល់ពីរបៀបប្រេីប្រាស់ទៀតផង!
ឥឡូវខ្ញុំសូមនែនាំខ្លួនឯងជូនដល់សេរីនឹងបងប្អូនទាំងអស់គ្នាម្តង...
ខ្ញុំឈ្មោះសុគន្ធី មកពីភ្នំពេញសព្ធថ្ងៃរស់នៅប្រទេសហូឡង់
មានបងស្រី៣នាក់ទៀតរស់នៅហូឡង់នេះដែរចា៎
https://s7.postimg.org/ternd8xa3/03_AA9_E79-_FBB2-4_C0_B-_A01_C-04_F39_DEAD9_E0.jpg
ខ្ញុំរស់នៅទីនេះ៨ឆ្នាំហេីយជិវិតនៅស្រុកគេរស់នៅស្រួលមែនតែក៏
មិនមានម្ហូបឆ្ញាញ់ដូចនៅស្រុកស្រែខ្មែរយេីងដែរ.
https://s7.postimg.org/apwbrkt2j/B6_D479_FE-_D706-45_FC-8_EA0-64_C410_AE57_B7.jpg
រស់នៅស្រុកគេក៏មិនមានភាពកក់ក្តៅដូចនៅស្រុកយេីងដែរ
ម្នាក់ៗសុទ្ធតែរវល់ការងាររៀងខ្លួនួមួយអាទិត្យបានជួបគ្នារតែម្តងប៉ុន្នោះ!
រស់នៅស្រុកគេម្នាក់ៗគឺឆាប់ស្ត្រេសខ្លាំងណាស់ព្រោះមានការលំបាកច្រេីន
ក្នុងការតស៊ូក្នុងជីវិតនឹងរៀនរស់នៅសំម្របសម្រួលតាមសង្គមរបស់ជនជាតិ្តគេ
តែដល់តែរស់នៅយូទៅណឹងក្លាយជាទំលាប់ដូចខ្លួនខ្ញុំផ្ទាល់ព្យាយាមធ្វេីខ្លួនសប្បាយ
ដេម្បីបំបាត់ស្ត្រេស ខ្លុំតែងតែធ្វេីឳ្យជីវិតខ្លួនខ្ញុំរវល់ទៅរៀនទៅធ្វេីការក្រៅពីធ្វេីការ
ខ្ញុំអាចឆ្លៀតពេលផាត់មុខធ្វេីសក់ឳ្យបងប្អូនខ្មែរយេីងឬអ្នកស្គាល់គ្នារគ្រាន់បានចំនូលខ្លះបន្ថែមទៀត!!
ចំនង់ចំនូលចិត្តរបស់ខ្ញុំគឺផាត់មុខ តែងខ្លួន រាំ ច្រៀង សំដែង ថតរូប.
ពេលទំនេរពេលខ្លះខ្ញុំចូលចិត្ត ដេីរលេងនៅទីក្រុងធំៗ ឬនៅផ្ទះសរសេរអត្តបទដាក់នៅក្នុង បណ្តាញសង្គម!
https://s7.postimg.org/94h1zmldn/1_A4_DBCAA-1884-48_B0-94_FC-_C22_D5_AD92557.jpg
https://s7.postimg.org/ajimogwsb/861_B7_BDA-163_A-44_E7-_A869-3_CF95563_DF3_B.jpg
https://s7.postimg.org/s9kb9lptn/9_D70_C17_D-_B4_AA-4_A21-_B521-2_A2895538264.jpg
https://s7.postimg.org/jejgz43m3/866277_A9-9129-428_D-8082-_C528202_BA378.jpg
អរគុណសំរាប់ការចូលមេីលអត្តបទនាងខ្ញុំបេីបងប្អូនមានសំនួរអ្វីអាចខមិនសួរបានចា៎!!

