សូមជូនរឿងខ្មោចពិតមួយដែលខ្ញុំបានជួបផ្ទាល់
នៅផ្ទះជួលមួយកន្លែងក្បែរផ្សារអូឫស្សី..
ដោយសារតែចង់បេីកមុខថ្មីនៅផ្សារអូឫស្សីបងស្រីខ្ញុំក៏សំរេចចិត្តរកផ្ទះជួលមួយនៅក្បែរនោះដែរ ដេីម្បីងាយស្រួលក្នុងការរកសុីរបរចិញ្ចឹមជីវិតហេីយ ពួកយេីងក៏រកបានផ្ទះជួលមួយកន្លែងផ្ទះនោះធំគួរសម មានពីរបន្ទប់គេង បន្ទប់ទួទួលភ្ញៀវណឹងផ្ទះបាយណឹងបន្ទប់ទឹកទល់មុខគ្នារនឹងផ្ទះបាយ ពួកយេីងក៏ចាប់ផ្តេីម ចែកបន្ទប់គេងគ្នារខ្ញុំរេីសយកបន្ទប់ខាងក្រោយក្បែផ្ទះបាយព្រោះបងស្រីចង់បានបន្ទប់ខាងមុខជាមួយប្តីគាត់ណឹងកូនពីរនាក់ទៀតព្រោះបន្ទប់នោះធំហេីយមានពូកមានគ្រែឱ្យគេងស្រាប់ មួយអាទិត្យតំបូងពួកយេីងរស់នៅ ធម្មតាព្រោះក្នុងផ្ទះតែងតែអបអរជុំគ្នារាល់ថ្ងៃរស្រាប់តែ អាទិត្យបន្ទប់ពេលដែលខ្ញុំនៅផ្ទះស្ងាត់ម្នាក់ឯងខ្ញុំក៏បានដេីកាត់ទៅបន្ទប់បងស្រីរបស់ខ្ញុំបន្ទប់នោះចំហរទ្វាអាចឱ្យយេីងមេីលឃេីញទៅក្នុងបន្ទប់ទាំងស្រុងបានពេលដែលខ្ញុំដេីរកាត់មុខទ្វាបន្ទប់នោះខ្ញុំមិនបានងាកមេីលទៅខាងក្នុងនោះទេតែស្រាប់តែពេលនោះខ្ញុំមានអារម្មណ៍ថាព្រឺសំបុរឆ្ងាកហេីយមានខ្យល់ត្រជាក់ចេញពីរខាងក្នុងមក ជេីងខ្ញុំក៏បានបោះជំហានបន្តរទៅមុខតែខ្សែភ្នែកខ្ញុំបានមេីលទៅក្នុងបន្ទប់ហាក់ដូចឃេីញប្រុសម្នាក់សំបុលខ្មៅ អត់មានពាក់អាវស្លៀកខោខ្មៅមានខ្យែក្រវាត់ពីលេីហេីយគេងលេីគ្រែពាក់ដៃទៅក្រោយសំលឹងមេីលមកខ្ញុំនៅខាងក្រៅបន្ទប់តែពេលនោះខ្ញុំមិនបានឃេីញមុខបុរសនោះទេព្រោះមុខគាត់ខ្មៅងងឹតធ្វេីឱ្យខ្ញុំមេីលមិនដឹងថាជាអ្នកណានោះទេ ខ្ញុំដេីរជ្រុលហួសដល់បន្ទប់ទទួលភ្ញៀវក៏ឆ្ងល់ក្នុងចិត្តថាខ្ញុំនៅផ្ទះម្នាក់ឯងទេតេីអ្នកណាទៅ គេងនៅក្នុងបន្ទប់នោះ មិនអស់ចិត្តខ្ញុំក៏ដេីរទៅមេីលនៅក្នុងបន្ទប់នោះម្តងទៀតឱច្បាស់តែគ្នានអ្វីទាំងអស់ខ្ញុំក៏ដេីរចេញមកវិញស្រាប់ដូចជាមានខ្យល់ត្រជាក់មួយបក់ប៉ះខ្លួនខ្ញុំជាមួយណឹងសំលេងដូចមនុស្សខ្សឹបដាក់ត្រជាក់ខ្សាវៗឡេីងវែងហេីយឃឺតៗថា (( ហ្អា.........)) តែក្បែរខ្លួនខ្ញុំគ្នានអ្នកណាទាំងអស់ មិនមិនបង្អង់យូខ្ញុំក៏ដាក់មេប្រ៉ូចទៅ ពីរបីរថ្ងៃក្រោយខ្ញុំក៏បានភ្លេចរឿងណឹងហេីយក៏មិនបានប្រាប់បងស្រីខ្ញុំដែរតែស្រាប់តែបងស្រីណឹងអ្នកផ្ទះបានលាន់មាត់គ្រប់គ្នារថាបានឃេីញប្រុសម្នាក់ណឹងដូចអ្វីដែលខ្ញុំបានឃេីញដែរ!!! បងស្រីក៏បានឱ្យម្ចាស់ផ្ទះយកគ្រែនឹងពូកនោះចេញ ចាប់ពីថ្ងៃនោះមកយេីងក៏លែងឃេីញប្រុសម្នាក់ណឹងទៀត តែថ្ងៃបន្ទាប់មេឃក៏ភ្លៀងពេញមួយថ្ងៃបងស្រីនឹងខ្ញុំក៏បានបោកខោអាវក្រោយផ្ទះបណ្តេីនិយាយគ្នាលេងសេីចសប្បាយបណ្តេីកុំអោយខាតទឹកភ្លៀងពួកយេីងបោកពីថ្ងៃដល់ល្ងាចទេីបហេីយ មេឃចាប់ផ្តេីមងងឹតល្មមខ្ញុំចូលក្នុងផ្ទះដេីម្បីដូរខោអាវនៅតែបងស្រីម្នាក់ឯងខាងក្រោយផ្ទះកំពុងហាលខោអាវស្រាប់តែ គាត់បានលឺសំលេងជេីងមនុស្សរត់កាត់ទឹកភ្លៀងដែលនៅលេីកំរាលអិតលឺសូឆិតៗៗៗៗតំរង់ទៅរកបងស្រីខ្ញុំហេីយខ្សឹបដាក់ច្រជាក់គាត់ថា(ហ្អេ.............)បងស្រីងាកមកក្រោយរកដាក់ម៉ាដៃស្មានតែខ្ញុំលេងជាមួយគាត់តែពេលងាកមកគាត់អត់មានឃេីញអ្នកណាទាំងអស់ស្ងាត់ឈឹង ស្រាប់តែគាត់ភ័យរត់ចូលក្នុងផ្ទះហៅខ្ញុំឡេីងលឿនថាខ្មោចលងៗៗ!! ស្អែកឡេីងបងស្រីក៏បានទៅសួរម្ចាស់ផ្ទះ តែម្ចាស់ផ្ទះថាមិនដែលកេីតរឿងអីពីមុនមកនោះទេ គាត់ក៍ស្ងាត់ហេីយនៅធម្មតាវិញទៅ តែមានថ្ងៃមួយខ្ញុំនៅម្នាក់ឯងម្តងទៀត ថ្ងៃនោះខ្ញុំបានម៉ូតទឹកស្រាតហេីយចំហរទ្វាបន្ទប់ទឹកចោលទៀតព្រោះអាងនៅម្នាក់ឯង
ចំហរទ្វារចឹងទៅអាចឱ្យខ្ញុំមេីលឃេីញដល់ផ្ទះបាយ ពេលដែលខ្ញុំកំពុងតែកក់សក់ស្រាប់តែខ្ញុំចោលកន្ទុយភ្នែកទៅផ្ទះបាយ ឃេីញប្រុសដែលស្លៀកតែខោអត់អាវនោះអង្គុយលេីធ្នាក់យោលជេីងក្បែរចង្រ្កានមេីលមកខ្ញុំកំពុងម៉ូតទឹកចំពេលណឹងសាបូចូលភ្នែកខ្ញុំខំបេីកទឹកឡេីងលឿនលៀងមុខចេញដេីម្បីមេីលម្តងទៀតពេលដែលខ្ញុំបេីកភ្នែកសំលឹងទៅផ្ទះបាយម្តងទៀត ខ្ញុំមានរម្មណ៍ថាខ្លួនស្រាលដូចសំលីចង់ទន់ជេីងនៅក្នុងបន្ទប់ទឹកតែពេលបេីកភ្នែកមកអត់ឃេីញអីទាំងអស់ធ្វេីអោយខ្ញុំធូរចិត្តវិញបន្តិចហេីយរត់ទៅជូតខ្លួនទាំងមិនទាន់ម៉ូតទឹករួចហេីយក៏សំងំគេងរហូតដល់ពាក់កណ្តាលយប់

ស្រាប់តែខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំកំរេីកមិនរួចជាប់កាំងមួយកន្លែងហេីយលឺសំលេងក្មេងស្រីម្នាក់សេីចនៅមុខបន្ទប់ខ្ញុំ(((អេហ្អិហ្អិៗៗៗហី)))ឈរមេីលពីរក្រៅបន្ទប់មក ពេលនោះខ្ញំរេីខ្លួនមិនរួចបានត្រឹមងាកភ្នែកចុះឡេីងក្នុងបន្ទប់ងងឹតសូន្យឈឹងស្រាប់តែលិចរូបប្រុសម្នាក់ចេញមកខ្ញុំដឹងច្បាស់ណាស់ថាជាប្រុសម្នាក់ដែលអត់ពាក់អាវណឹង ហេីយគាត់បានលូកដៃមកច្របាច់ដោះខ្ញុំហេីយមូលយ៉ាងខ្លាំងថែមទាំងបញ្ចេញសំលេងសេីចចំអកជាមួយក្មេងស្រីនោះទៀតផង ធ្វេីឱ្យខ្ញុំខឹងទ្រាំមិនបានក៏រេីខ្លួនរួចក្រវៀសដៃគាត់ចេញហេីយផ្លាត់មាត់ស្រែកថា ( ( លេងអីភ្លេីៗរេហីមិនដឹងគេក្រមុំគេអី)) ខ្ញុំក៏ដឹងខ្លួនបែកញេីសជោករត់ទៅបេីកភ្លេីង ក្នុងផ្ទះស្ងាត់ដូចដេីមវិញគ្នានអ្នកណាទាំងអស់ ខ្ញុំគេងបេីកភ្លេីងមួយយប់ទល់ភ្លឺម្នាក់ឯង !!! ពួកយេីងក៏បន្តនៅផ្ទះនោះទៀតធម្មតា ព្រោះមិនអាចរកផ្ទះថ្នីក្បែផ្សារបាន ខ្ញុំលែងខ្លាចតែបែជាខឹងកុំជាមួយខ្មោចទៅវិញមានថ្ងៃមួយអ្នកជិតខាងបានប្រាប់ថាផ្ទះនេះមានប្រុសម្នាក់ត្រូវជាពូរបស់ម្ចាស់ផ្ទះអាយុជិតសែដេកឈឺស្លាប់ដោះអាវនៅក្នុងបន្ទប់បងស្រីខ្ញុំ ហេីយមិនយូប៉ុន្មានកូនស្រីតូចរបស់ម្ចាស់ផ្ទះណឹងក៏បានឈឺស្លាប់នៅលេីទោងទាំងមិនដឹងខ្លួនដូចគ្នារ ហេីយគាត់ថាអ្នកដែលមកនៅផ្ទះនេះមិនដែលនៅបានយូទេ១ខែយ៉ាងយូរត់បាត់អស់ហេីយ ខ្ញុំលឺចឹងបេីកភ្នែកធំៗ តែពេលក្រោយមកបងស្រីខ្ញុំក៏ហៅបងប្អូនផ្សៀងមកឱ្យនៅបន្ថែមទៀតកុំឱ្យស្ងាត់ផ្ទះចាប់ពីពេលនោះមិនដែលមានអ្នកណាហាននៅផ្ទះណឹងម្នាក់ឯងទេអូអរជានិច្ច.. សូមអរគុណដែលបានអានអត្ថបទ នាងខ្ញុំ @sokunthy


