កំពូលអ្នកមាន​ ពីការបង្កើតអាណាចក្រ​ អាជីវកម្មច្រើនមុខ Virgin (Richard Branson)

ផ្នត់គំនិតនិងភាពជាអ្នកដឺកនាំសំខាន់ៗរបស់ Richard Branson


១. អ្នកនឺងមិនអាចក្លាយជាអ្នកដឺកនាំល្អទេ​ ប្រសិនបើអ្នកមិនចូលចិត្តមនុស្ស។

២. ភាពជោគជ័យ គឺជាការអនុវត្តជាក់ស្តែងនៅក្រៅសាលា ជាជាងនៅក្នុងសាលា។

៣.​ ខ្ញុំបានធ្វើអាជីវកម្មដោយចៃដន្យ ។​ ខ្ញុំក្លាយជាសហគ្រិនដោយសារកមហុស។

៤. ប្រព្រឹត្តចំពោះអ្នកដទៃដោយការគោរព​ តែដុសខាត់ពួកគេឧ្យកាន់តែមុតស្រួចក្នុងការធ្វើអ្វីមួយ។

៥. ខ្ញុំជាមនុស្សពូកែជួយមនុស្សឧ្យក្លាយជាអ្នកដឺកនាំអាជីវកម្ម ហើយខ្ញុំមានឆន្ទះនៅពីក្រោយ។

៦. ការធ្វើឧ្យមានអាជីវកម្មច្រើនមុខ​ និងសម្បូរបែប គឺធ្វើឧ្យខ្ញុំងាយស្រួលក្មុងការរៀបចំផែនការសង្រ្គោះនៅពេលមានអាសន្នឬសេដ្ឋកិច្ច មានវិបត្តិម្តងៗ ។

៧. ជាការពិតយើងគ្មានផែនការដើម្បីបង្កើតអាជីវកម្មថ្មីៗទេ​ តែយើងមានផែនការនាំអាជីវកម្មដែលយ់ើងមានស្រាប់ឧ្យឈានទៅដល់ព្រុំដែនថ្មីៗ ។

៨. ឪកាសអាជីវកម្ម គឺដូចជាឡានក្រុងអីចឹងវាតែងតែមានឡានផ្សេងមកជំនួសជានិច្ច។

៩. កំណត់ត្រាពិភពលោក គឺធ្វើឡើងដើម្បីបំបែក។ វាគឺធម្មជាតិរបស់មនុស្ស ដើម្បីបន្តព្យាយាមធ្វើរឿងនោះ។

១០. ការធ្វើអាជីវកម្មរបស់ខ្ញុំ គឺដើម្បីមានពេលវេលាសប្បាយរីករាយ។

១១. អាជីវកម្ម គឺជាការផ្តល់ឪ្យមនុស្សសម្រាប់មួយជីវិតរបស់ពួកគេនូវអ្វីដែលពួកគេចង់ និងអ្វីដែលពួកគេត្រូវការ។

ដ់ើម្បីជោគជ័យ អ្នកត្រូវតែធ្វើឪ្យខុសគេ​ និងធ្វើអ្វីឪ្យមានក្តីរំភើបកើតឡើង។


.......ដកស្រង់ចេញពីសៀវភៅ ភាពជាអ្នកដឺកនាំ .......

Comments