Serey is utilizing Blockchain technology

នៅពេលដែលគំនិតយើងឋិតនៅក្នុងភាពច្របូកច្របល់

S

sokpheakdey

នៅពេលដែលគំនិតយើងឋិតនៅក្នុងភាពច្របូកច្របល់ នោះមកពីយើងមិនទាន់ស្វែងរកឃើញការពិតនៅឡើយទេ កាលណាយើងបានរកឃើញការពិតហើយ យើងនឹងចាកចេញពីភាពច្របូកច្របល់ ទៅកាន់ជីវិតដែលពោរពេញទៅដោយសេរីភាពនិងសុខសន្តិភាព ព្រោះបានយល់ដឹងពីវត្ថុទាំងអស់ ហើយលុបចោលសេចក្តីត្រូវការដែលមិនចាំបាច់ប្រកបដោយសតិសម្បជ្ជញ្ញៈជាមិនខាន ។ក្នុងតំណាក់កាលដែលមានសតិស្មារតីដឹកនាំផ្លូវទៅកាន់ទិដ្ឋភាពនានានៃជីវិត យើងបានរកឃើញភាពស្ងប់សុខពីក្នុងវត្ថុដែលមិនពិត ធ្វើឲ្យជីវិតមានសុវត្ថិភាពផុតទុក្ខកង្វល់នៅក្នុងលោក នេះជាសេរីភាពដែលជួយលើកទឹកចិត្តយើង ឲ្យស្វែងរកព្រះធម៌ដែលកំពុងតែរង់ចាំយើងគ្រប់វិនាទី ព្រះធម៌នឹងជួយពន្យល់លួងលោមយើង ឲ្យបានធូរស្រាលតាមផ្លូវចិត្តជាមិនខាន ! ជីវិតដែលគ្មានធម៌ ដូចពនេចរនារាត្រីឥតដួងខែ ! ។

911.068 SRY$0.00
Cambodia
Cambodia

Comments