ធ្វើយ៉ាងណាដើម្បីឲ្យស្គាល់មិត្តល្អ?
មានវិធីជាច្រើនដែលអាចឲ្យលោកអ្នកបែងចែករកឲ្យឃើញមិត្តល្អ ប៉ុន្តែជួនកាលលោកអ្នកក៏ពិបាកស្មានត្រូវទាំងស្រុងដែរ។ ដើម្បីធ្វើការស្វែងយល់ឲ្យបានច្បាស់លាស់ សូមលោកអ្នកតាមដានដូចតទៅ
១. មិត្តដែលត្រៀមលើកលែងទោសឲ្យយើងជានិច្ចពេលយើងធ្វើខុស
២. មិត្តដែលបញ្ចេញយោបល់ និងរារាំងយើងភ្លាមពេលយើងធ្វើខុស
៣. មិត្តដែលចូលចិត្តធ្វើឲ្យយើងសើចពេលមានទុក្ខព្រួយ
៤. មិត្តដែលយល់ចិត្តគ្នាជានិច្ចទោះជានៅជិត ឬឆ្ងាយក៏ដោយ
៥. មិត្តដែលយើងពឹងពាក់បានជានិច្ច
៦. មិត្តដែលនៅក្បែរយើងជានិច្ច
៧. មិត្តដែលចេះចែករំលែកដល់យើងជានិច្ច
៨. មិត្តដែលនឹកចាំពីយើងជានិច្ច
៩. មិត្តដែលគោរព និងឲ្យតម្លៃយើងជានិច្ច
១០. មិត្តដែលមិនប្រកាន់ពីចរិតរបស់យើង
១១. មិត្តដែលមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួន
១២. មិត្តដែលមិនដឹកនាំយើងដើរក្នុងផ្លូវខុស
១៣. មិត្តដែលចេះខ្វាយខ្វល់ និងយល់ពីអារម្មណ៍របស់យើង
១៤. មិត្តដែលចេះរីករាយនឹងផ្លាស់ប្តូរគំនិតគ្នា
មានមិត្តច្រើន មិនស្មើនឹងមានមិត្តល្អម្នាក់ឡើយ!

