ទុក្ខរបស់សត្វតិរច្ឆាន
#ទុក្ខរបស់សត្វតិរច្ឆានមានតែ២យ៉ាងទេ
ទីមួយគឺ ទុក្ខព្រោះការស្រេកឃ្លានអាហារ
បើស្វែងរកបានបរិភោគបានហើយ ក៏ល្មម
គ្រប់គ្រាន់ ម៉្យាងទៀត ទុក្ខរបស់សត្វតិរច្ឆាន
គឺទុក្ខមានភ័យក្នុងជីវិត ដ្បិតខ្លួនត្រូវជាចំណី
នៃសត្វ និងមនុស្សដទៃ និងមានភ័យពីធម្មជាតិ ។
ឯមនុស្សយើងវិញ មិនមែនមានទុក្ខត្រឹម
តែការស្រេកឃ្លានប៉ុណ្ណោះទេ ប៉ុន្តែមានច្រើន
យ៉ាងណាស់គឺមានទាំងទុក្ខកើតពីការលោភលន់
បានហើយមិនស្កប់ ចងបានទៀត ទុក្ខកើតអំពី
ច្រណែន ស្រលាញ់ខឹង ស្អប់ ខ្វះលាភ ខ្ខះយស
មាន ក្រ ហួង ហែង មានៈ យល់ ខុស ការសរសើរ
ការនិន្ទា បានហើយខ្លាច់បាត់បងទៅវិញជាដើម ។
#ព្រះសម្ពុទ្ធបានពន្យល់ថា ដើម្បីឱ្យបានសុខ វា
ទាល់តែយើង កុំប្រកាន់មាំក្នុងកាមវត្ថុទាំងអស់
ហ្នឹង ថា ជារបស់ អញ ព្រោះថាគ្រប់ កាមវត្ថុទាំង
អស់ក្នុងលោកតែង ជារបស់មិនទៀង របស់ណា
ណាមិនទៀង របស់នោះជាទុក្ខ ៚

