ប្រសាសន៍​របស់លោកតា បណ្ឌិត កុល ផេង

S
sokoeun
លោកតាបណ្ឌិត កុល ផេង៖ កំុទិញទូរស័ព្ទស្មាតហ្វូនឲ្យកូន បើអ្នកគិតគូរពីអនាគតពួកគេ By Sam Kosal - August 20, 2018037306 ![Kol-Pheng.png](https://serey.io/imageupload_data/e34240d0caae2c219b00e41c52c5f574035105a6) ថ្លែងក្នុងឱកាសដែលលោកទទួលបានសញ្ញាបត្រកិតិ្តយស ពីសាកលវិទ្យាល័យអាមេរិក មួយគឺ សាកលវិទ្យាល័យ លោកតាបណ្ឌិត កុល ផេង ស្ថាបនិកសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា បានថ្លែងថា បើលោកអ្នកមានកូនតូចៗ សូមកំុទិញទូរស័ព្ទស្មាតហ្វូនឲ្យកូន។ លោកបានថ្លែងយ៉ាងនេះ គឺក្រោយពីលោកបានទៅទស្សនា ប្រទេសជប៉ុន ដែលទីនោះ លោកបានឃើញថា មនុស្សស្ទើរតែគ្រប់គ្នា មើលតែទូរស័ព្ទ មិនមានពេលនិយាយស្តី ទៅគ្នានោះទេ។ រវល់តែមើលទូរស័ព្ទ ទោះកំពុងជិះរថភ្លើង ឬកំពុងនៅភោជនីយដ្ឋាន ក៏ដូចគ្នាដែរ។ លោកបានស្តីបន្ទោសលោក ស្ទីវ ចបដែលជាស្ថាបនិករបស់ អាយ ហ្វូន ថា ព្រោះតែលោក លោកបានធ្វើឲ្យពិភពលោកនេះកាន់តែស្ងាត់ខ្វះការនិយាយទាក់ទងគ្នា។ លោកតា បណ្ឌិត កុលផែង បានថ្លែងបែបលេងសើចថា បើលោកអ្នកទិញអាយ ហ្វូនឲ្យកូន នោះកូនអ្នកក្លាយជាមនុស្សដែលមិនចេះនិយាយទាក់ទងនឹងមនុស្សឯទៀតទេ។ នៅក្នុង កម្មវិធីទទួលសញ្ញាបត្រនោះដែរលោកក៏បានថ្លែង ពីការលំបាកក្នុងការកសាងសាលារបស់លោកនៅកម្ពុជា ក្នុងគ្រាលំបាកដែលកម្ពុជា បានឆ្លងកាត់។ នៅកម្ពុជាយើងសព្វថ្ងៃ​បើយើងមើលនៅតាមទីសារធារណះ​​តាមសាលា​តាមផ្សារទំនើប​យើង​ក៏កំពុងឃើញទិដ្ឋភាពមិនខុសអ្វីពីទិដ្ឋភាពនៅជប៉ុនផងដែរ។​ពោលគឺទាំងស្រី​ទាំងប្រុស​យុវជន​ជំនាន់ក្រោយ​របស់កម្ពុជា​ដើរបណ្តើរមើលតែទូរស័ព្ទ។​កក្តានេះក៏នឹង​ធ្វើឲ្យពេលវេលា​ដែលពួកគាត់ត្រូវនិយាយគ្នា​ទំនាក់ទំនងគ្នា​ក៏ត្រូវកាត់បន្ថយដែរ។ សង្ឃឹមថា​ការលើកទ្បើង​របស់លោក​តាកុល​ផេង​ខាងលើ​នឹង​រំលឹកដល់ម្តាយក្មេងៗ​ជំនាន់ក្រោយ​សូម​កម្រិតពេលវេលា​ដែលកូនៗលេងទូរស័ព្ទ។​ពេលពួកគាត់នៅក្មេង​ជាពេល​សម្រាប់ពួកគាត់​រៀនពីសង្គម​ជាជាងរៀនពីទូរស័ព្ទ៕ អត្ថបទដោយ៖​សំកុសល អ្នកនិពន្ធសៀវភៅ​ចង់ពូកែរកសុី​ត្រូវចេះសំលៀងពូថៅ ![Kol-Pheng.png](https://serey.io/imageupload_data/e34240d0caae2c219b00e41c52c5f574035105a6)

Comments

wondercury
អរគុណដែលបងបានបញ្ជាក់ពីប្រភពដើមនៃអត្ថបទ។