កុំប្រគេន ប្រាក់លោក
ចង់ឲ្យលោកប្រើប្រាស់បច្ច័យបួន ត្រូវបវារណាទុកដាក់នៅក្នុងដៃវេយ្យាវច្ច ។
ពុទ្ធបរិស័ទ គប្បីឈ្លាសក្នុងវិនយកិច្ច គឺកិច្ចដែលគួរនិងមិនគួរ ក្នុងព្រះវិន័យ, ដឹងនូវវត្ថុគួរប្រគេន និងមិនគួរប្រគេនចំពោះព្រះសង្ឃ ។
=> ពុទ្ធបរិស័ទ គប្បីដឹងថា បច្ច័យដែលមិនគួរដល់បព្វជិត (អ្នកបួស) មិនមែនកើតពីការសូមតែម្យ៉ាងទេ សូម្បីហេតុដទៃទៀត ដូចអដ្ឋកថាប្រាប់ថា ៖
បច្ច័យដែលមិនគួរដល់បព្វជិត (គឺអ្នកបួស សហធម្មិកទាំង ៥ ) គឺ
១- កើតពីវិញ្ញត្តិ (ការសូម)
២- កើតពីការទ្រុស្តត្រកូល
៣- កើតពីការអួតឧត្តរិមនុស្សធម្ម
៤- កើតពីការទិញដូរដោយរូបិយៈ (ប្រាក់) ។
 . By Ven. Sovannjoto Samano

