រឿងពិតក្នុងសង្គម

S
sokoeun
សម្បូរណាស់អ្នកចង់ពង្រឹងវិន័យសង្ឃ ចង់ឃើញលោកល្អ ចង់បានអ្នកបរិសុទ្ធិ ចង់ថែរក្សាសាសនាឲ្យល្អផូរផង់ ។ល។ តែផ្ទុយទៅវិញ (Ironically) បែរជាពុំសូវឃើញមានអ្នកខ្វល់ខ្វាយនឹងការរៀនសូត្ររបស់ព្រះសង្ឃទេ។ ខ្លះបុកទៅរកតែលោកល្បីៗ អ្នកចេះទេសនា អ្នកមានវីឡាកុដិ មានឡានជិះ ចៅអធិការ គ្រូសូធ្យ វិន័យធរ មេគណ អនុគណ ជាដើម ឯលោកសង្ឃអ្នករៀនសូធ្យ ដែលជាលោកសង្ឃកំប៉ិកកំប៉ុក កាន់បាត្រ កាន់ឆត្រហាលថ្ងៃ ជិះម៉ូតូឌុបទៅរៀន គេហាក់ដូចជាពុំសូវមើលឃើញទៅវិញ។ អ្នកខ្លះទៀត មួយថ្ងៃមួយថ្ងៃទន្ទេញតែពាក្យ "លោកសង្ឃល្អ" "លោកសង្ឃអាក្រក់" ទន្ទេញយូរពេកទៅ ទៅជាទាស់ទាំងអ្នកយកបាយទៅវត្តទៅទៀត។ ឯអ្នកខ្លះទៀត ទំនេរពេក ទាស់ទាំងរឿងលោករៀនមុខវិជ្ជាផ្លូវលោកទៅទៀត ធ្វើមើលតែពេលលោករៀនចេះ វេចបង្វិចទៅនៅឋានព្រះចន្ទលាក់ចំណេះដឹងទុកតែឯងអ៊ីចឹង។ ![FB_IMG_1540347899250.jpg](https://serey.io/imageupload_data/31d0978aee87b4eaf252df18bef738da5cec272e) មិនខុសទេ ទាស់ចុះ ប៉ុន្តែបើស្រឡាញ់សាសនាពិតប្រាកដ កុំទាស់តែម្យ៉ាង សូមចូលរួមកសាងធនធានព្រះសង្ឃផង នៅពេលមានព្រះសង្ឃអ្នកចេះដឹងច្រើន អំពើអាក្រក់ក្នុងស្ថាប័នសាសនាក័ថយដែរ ព្រោះអ្នកចេះដឹង ទោះបីមិនមែនទាំងអស់ ក៏ភាគច្រើនដែរដែលចេះពិចារណា ចេះខ្លាច ចេះខ្មាសអំពើអាក្រក់ ហើយកុំគិតថាលោករៀនសូត្រចេះដឹងទៅដើម្បីបម្រើតែប្រយោជន៍ខ្លួនឯងម្នាក់ ព្រោះពុំដែលមាននរណាយកចំណេះដឹងទៅកប់ក្នុងដីចោលទេ យ៉ាងហោចណាស់ក៏បានប្រើចំណេះដឹងជួយជ្រោមជ្រែងមនុស្សពីរបីនាក់ក្នុងគ្រួសារបានដែរ បើមិនច្រើនជាងនេះ៕

Comments

imnarasa
គំនិតល្អ vote 100%
rasasang
ប្រសើរណាស់​យោបល់នេះ