ធនាគារជាតិ ប្រកាសមិន​ឲ្យ​ពលរដ្ឋខ្ចីប្រាក់​ពី​ការឃោសនា​តាម​សារ​ទូរ​សព្ទ​ឡើយ

S
sokoeun
ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានប្រកាស​ឲ្យ​ពលរដ្ឋ ប្រុងប្រយ័ត្ន​ចំពោះ សេវា​កម្ចី​ក្រៅផ្លូវការ​។ នេះបើតាមសេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ នៅ​ថ្ងៃទី​៣​ខែតុលា​នេះ​។ http://den-sharing.com/wp-content/uploads/2018/06/Picture6-31.jpg ![](https://serey.io/imageupload_data/be5a8478369bf4e405fcd536f8ea3bdfabf447bf) ធនាគារជាតិ បាន​ឲ្យ​ដឹងថា នាពេល​ថ្មីៗ​នេះ មានការ​ផ្ញើ​សារ​ទាក់ទង​ក្នុង​ប្រព័ន្ធ​ទូរ​សព្ទ ដោយ​ឃោសនា​ផ្ដល់ប្រាក់​កម្ចី​រហ័ស មិនចាំបាច់​មាន​ឯកសារ ឬ​ទ្រព្យ​បញ្ចាំ​។ ធនាគារជាតិ បញ្ជាក់ថា សកម្មភាព​នេះ ជា​អំពើ​ខុសច្បាប់​ស្ដីពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដោយ​ក្រុមហ៊ុន ឬ​បុគ្គល​នោះ គ្មាន​ការអនុញ្ញាត​ឲ្យ​ផ្ដល់​សេវា​ប្រាក់កម្ចី ពី​ធនាគារជាតិ​ឡើយ​។​ ឧទាហរណ៍សម្រាប់សារដែលផ្ញើមកhttp://den-sharing.com/wp-content/uploads/2018/10/Picture12-2.jpg «​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​ប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​ការប្រើប្រាស់​សេវា​កម្ចី​ក្រៅផ្លូវការ ដែល​អាច​ប្រឈម​នឹង​ការចាញ់បោក ល្បិចកល​របស់​ឈ្មួញ​ចងការ​ប្រាក់ និង​ហានិភ័យ​ផ្សេងៗ​ជាយថាហេតុ​»​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ​៕ ដកស្រង់ដោយ៖ លោក ប៊ុត ហេង ប្រភព៖ thmeythmey

Comments