រឿងរ៉ាវដែលទាក់ទងរបស់ ព្រះសិវៈ ឬព្រះឥសូរ ដែលជាអាទិទេពសាងលោក

S
sokoeun
ព្រះសិវៈ ជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំៗទាំងបីក្នុងព្រហ្មណ៍សាសនា។ ព្រះសិវៈ គឺមានន័យថាក្សេមក្សាន្ដករុណា។ ព្រះសិវៈកើតឡើងអំពីតំណក់លោហិតដែលស្រក់ចុះចាកចិញ្ចើមព្រះព្រហ្ម។ ព្រះសិវៈ ជាអាទិទេពសាងលោកផង និងបំផ្លាញលោកផង។ ![websiet-Recovered-6.jpg](https://serey.io/imageupload_data/7fb2ba1e2845b96253f024ccca0a616190078449) លក្ខណៈពិសេសសំគាល់ព្រះសិវៈមានដូចជា៖ – មុខមួយ អាចបែងភាគជាមុខប្រាំ – កពណ៌ខៀវ – កាយសម្បុរស – ភ្នែកបី ភ្នែកពីរដូចមនុស្សធម្មតា ឯភ្នែកទីបីនៅចំកណ្ដាលថ្ងាសបិទជានិច្ច ក្រលេកឆេះ ហៅថាអគ្គីនេត្រ – សម្លៀកបំពាក់ស្បែកខ្លា ឬស្លៀកស្បែកដំរី – ដៃពីរ ឬដប់ – ពាក់កម្រងឆ្អឹងលលាដ៍ក្បាល ជាគ្រឿងសំគាល់រាប់កប្ប ឬរាប់យុគ – ពាក់នាគជាសង្វារជាគ្រឿងសំគាល់រាប់ឆ្នាំ – ពាក់មួកមានព្រះចន្ទមួយជំនិតរាងកណ្ដៀវជាគ្រឿងសំគាល់រាប់ខែ – កេតនភណ្ឌ ច្បូកផ្លែបី ឬត្រីសូល៍ ធ្នូ ស្គរ ដំបងធំ ខ្សែផ្គាំចង (សម្រាប់ចង់ពួកសភាវៈអាក្រក់) – ពាហនៈជាយានជំនិះ គោនន្ទី ព្រះសិវៈ មានមហេសី ចំនួន ៩ អង្គ មានដូចជា៖ ១ ព្រះនាងទុគ៌ា ២ ព្រះនាងឱមា ៣ ព្រះនាគៅរី ៤ ព្រះនាងកាលី ៥ ព្រះនាងចន្ទី ៦ ព្រះនាងបវតី ៧ ព្រះនាងកុមារី ៨ ព្រះនាងទេវី ៩ ព្រះនាងមហាទេវី។ បុត្ររបស់ព្រះសិវៈ : ព្រះសិវៈមានបុត្រ ២ ព្រះអង្គ គឺស្កន្ទ (Skanda) ជាអទិទេពតំណាងអ្នកស្នេហាសង្គ្រាម និង គនេស (Ganese) ដែលមានខ្លួនជាមនុស្ស ក្បាលជាដំរី (បាក់ភ្លុកម្ខាង) ហើយមានមុខងារជាមេគណៈនៃពួកទេព។ អាទិទេពទាំងពីរ គឺជាបុត្ររបស់ព្រះសិវៈ និងព្រះនាងទុគ៌ា។ ព្រះនាងទុគ៌ា គឺជាមហេសីដើមរបស់ព្រះសិវៈហើយព្រះនាងយល់ព្រមលោតចូលទៅក្នុងភ្លើងឲ្យគេបូជាជិវិតជាមួយស្វាមីដើម្បីបញ្ជាក់នូវភក្តីភាពរបស់ព្រះនាង៕ ប្រភព៖ អានច្រើន ចេះច្រើន គេហទំព័រ www.monovichea.com ជាគេហទំព័រផ្តល់ចំណេះដឹងពីគ្រប់ទីកន្លែង និង ស្វែងរកចំណេះដឹងថ្មីៗជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អភិរឌ្ឍខ្លួន។ សូមចុច Like និង Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀតពីយើងខ្ញុំ។

Comments

daisysun
Thanks for sharing this. Including the original source.
wondercury
អរគុណបងដែលបញ្ជាក់ពីប្រភពដើម។ ខ្ញុំចូលចិត្តអ្វីដែលពាកព័ន្ធនឹងទេវលោកច្រើន។ អរគុណម្តងទៀតដែលបងបានរំលែកនៅទីនេះ។