សង្ខេបអំពីសេចក្តីសុខ💎១៣យ៉ាង

S
sokoeun
សង្ខេបអំពីសេចក្តីសុខ💎១៣យ៉ាង ១.សេចក្តីសុខក្នុងបព្វជ្ជា ប្រសើរជាងសេចក្តីសុខរបស់គ្រហស្ថ ។ ២.សេចក្តីសុខក្នុងនេក្ខម្ម ប្រសើរជាងសេចក្តីសុខក្នុងកាម ។ ៣.សេចក្តីសុខមិនមានឧបធិក្កិលេស ប្រសើរជាងសេចក្តីសុខប្រកបដោយឧបធិក្កិលេស ។ ៤.សេចក្តីសុខមិនមានអាសវៈ ប្រសើរជាងសេចក្តីសុខមានអាសវៈ ។ ៥.សេចក្តីសុខមិនប្រកបដោយអាមិសៈ ប្រសើរជាងសេចក្តីសុខប្រកបដោយអាមិសៈ ។ ៦.សេចក្តីសុខរបស់ព្រះអរិយៈ ប្រសើរជាងសេចក្តីសុខរបស់បថុជ្ជន្ន ។ ៧.សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ប្រសើរជាងសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ។ ៨.សេចក្តីសុខដែលឥតបីតិ (សុខក្នុងតតិយជ្ឈាន និង ចតុត្ថជ្ឈាន) ប្រសើរជាងសេចក្តីសុខដែលមានបីតិ (សុខក្នុងបឋមជ្ឈាននិងទុតិយជ្ឈាន) ។ ៩.សេចក្តីសុខប្រកបដោយឧបេក្ខា (សុខក្នុងចតុត្ថជ្ឈាន) ប្រសើរជាងសេចក្តីសុខប្រកបដោយសេចក្តីត្រេកអរ (សុខក្នុងឈានទាំង៣) ។ ១០.សេចក្តីសុខមានសមាធិ (អប្បនាសមាធិនិងឧបចារសមាធិ) ប្រសើរជាងសេចក្តីសុខមិនមានសមាធិ ។ ១១.សេចក្តីសុខរបស់បុគ្គលដែលឥតមានបីតិជាអារម្មណ៍ (តតិយជ្ឈាន និង ចតុត្ថជ្ឈាន) ប្រសើរជាងសេចក្តីសុខរបស់បុគ្គលដែលមានបីតិជាអារម្មណ៍ (បឋមជ្ឈាននិងទុតិយជ្ឈាន) ។ ១២.សេចក្តីសុខដែលមានឧបេក្ខាជាអារម្មណ៍ ប្រសើរជាងសេចក្តីសុខដែលមានសេចក្តីត្រេកអរជាអារម្មណ៍ ។ ១៣.សេចក្តីសុខដែលមិនមានរូបជាអារម្មណ៍ ប្រសើរជាងសេចក្តីសុខដែលមានរូបជាអារម្មណ៍ ។ បិដក៤០/សុខវគ្គ អនុមោទនា !🙏🙏🙏![f480e276d1daa894ae949227b433002b-780x455.png](https://serey.io/imageupload_data/[object Object])

Comments